ដោយ ម៉ាណេត
បាងកកៈ ក្រុមហ៊ុន Bangkok Airways កំពុងរៀបចំផែនការសេវាកម្មថ្មីពីក្រុងបាងកក ទៅក្រុងព្រះសីហនុនៅប្រទេសកម្ពុជា។ នេះបើយោងតាមការរបស់គេហទំព័រទេសចរណ៍ TTRWEEKLY ដែលមានមូលដ្ឋាននៅប្រទេសថៃចុះផ្សាយនៅថ្ងៃនេះ។
ដោយ ម៉ាណេត
បាងកកៈ ក្រុមហ៊ុន Bangkok Airways កំពុងរៀបចំផែនការសេវាកម្មថ្មីពីក្រុងបាងកក ទៅក្រុងព្រះសីហនុនៅប្រទេសកម្ពុជា។ នេះបើយោងតាមការរបស់គេហទំព័រទេសចរណ៍ TTRWEEKLY ដែលមានមូលដ្ឋាននៅប្រទេសថៃចុះផ្សាយនៅថ្ងៃនេះ។
ចាប់ផ្តើមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ ព័ត៌មានអំពីពេលវេលានៃភ្នាកងារអាកាសចរណ៍ Airlineroute បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways នឹងផ្តល់ជូនសេវាកម្មប្រចាំថ្ងៃ ដោយប្រើប្រភេទយន្តហោះ ATR72 ដែលកៅអីអង្គុយចំនួន៧០។
ជើងហោះហើរជារៀងរាល់ថ្ងៃ នឹងចេញដំណើរពីអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកកនៅម៉ោង ១១៥៥ ហើយមកដល់ក្រុងព្រះសីហនុលេខ ១៣៤០ ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍បាងកក Bangkok Airways មានគោលដៅហោះហើរពីរនៅកម្ពុជា សៀមរាប និងភ្នំពេញ។
ក្រុងព្រះសីហនុគឺជាទីក្រុង ដែលមានកំពង់ផែដ៏សំខាន់របស់ប្រទេសកម្ពុជា នៅលើឆ្នេរឈូងសមុទ្រថៃ ហើយមានភាពល្បីល្បាញ ដោយសារមានកាស៊ីណូ និងរមណីយដ្ឋាន នៅឆ្នេរជិតទីក្រុង ក៏ដូចជា កោះរ៉ុង ដែលជាកោះធំជាងគេទីពីរ របស់ប្រទេសកម្ពុជាដែលជិះសាឡាងចម្ងាយ២៥គីឡូម៉ែត្រពីកំពង់ផែទីក្រុង។
ក្នុងរយៈពេល៦ ដើមឆ្នាំ២០១៩នេះ ព្រលានយន្តហោះខេត្តព្រះសីហនុ មានការហោះហើរសរុបចំនួន៤១៥១ លើក ក្នុងនោះការហោះហើរអន្តរជាតិមានចំនួន ២៦៣៨លើក ហើយក្នុងស្រុកមានចំនួន ១៥១៣លើក និងជើងហោះហើរជាលក្ខណៈជួល (charter fly ) មានចំនួន៧២៨លើក។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសតាមទូរស័ព្ទកាលពីថ្មីៗនេះថា ពេលនេះ កម្ពុជាកំពុងតែមានភាពទាក់ទាញលើវិស័យ ហោះហើរកាន់តែច្រើន ខណៈដែលបណ្តាប្រទេសនានានៅលើសាកលលោក ក៏កំពុងតែពិចារណាភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា។
លោកស្រីបន្តទៀតថា “នៅពេលដែលវិស័យហោះហើរកាន់តែមានភាពទូលំទូលាយ វានឹងជួយជំរុញឱ្យកម្ពុជា កាន់តែមានឱកាសអូសទាញបណ្តាភ្ញៀវទេសចរ ក៏ដូចជាអ្នកជំនាញអន្តរជាតិនានា ចូលមកស្វែងយល់ពីកម្ពុជា ដើម្បីរកឱកាសវិនិយោគទទួលយកផលប្រយោជន៍”។
លោកស្រីឆាយ ស៊ីវលីនបានបន្តទៀតថា មិនថាចំពោះតែភ្ញៀវទេសចរ ឬវត្តមានរបស់អ្នកជំនួញអន្តរជាតិនោះទេ គឺសុទ្ធតែផ្តល់ប្រយោជន៍ដល់កម្ពុជាទាំងអស់ តាមរយៈការចាក់បញ្ចូល នូវប្រាក់ចំណូលចូលដល់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានបើកដំណើរការចំនួន ៤ជើងក្នុងមួយសប្តាហ៍ ពីទីក្រុងបាងកកទៅក្រុងព្រះសីហនុ ប្រទេសកម្ពុជាថ្ងៃទី ១ ខែកក្កដាកន្លងមកនេះ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលមាន ១៨០ កៅអី។ នៅពេលដែលខ្លួនប្រកាសពីសេវាកម្មផ្ទាល់ថ្មី កាលពីខែមេសាក្រុមហ៊ុនអាកាសចរណ៍ បានលក់សំបុត្រធ្វើដំណើរតាមផ្លូវមួយតម្លៃ៩៩០បាត។ សព្វថ្ងៃ ថ្លៃសំបុត្រធ្វើដំណើរមានប្រហែល ១០១ដុល្លារ៕