ដោយ វុត្ថា
ភ្នំពេញ៖ ច្បាប់ប្រកួតប្រជែង ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីសកម្មភាពប្រកួតប្រជែងបំពានច្បាប់ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាដែលមានគុណភាពខ្ពស់ តម្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។
ច្បាប់ប្រកួតប្រជែងនឹងដោះស្រាយបញ្ហានានាពាក់ព័ន្ធដល់សកម្មភាពឃុបឃិតគ្នារវាងធុរកិច្ច ការកំណត់ថ្លៃ ការកំណត់បរិមាណទំនិញសម្រាប់លក់ ការកំណត់ទីតាំងភូមិសាស្ត្រសម្រាប់លក់ផលិតផលនិងសេវា សកម្មភាពប្រើប្រាស់អំណាចដោយបំពានរបស់ធុរកិច្ចដោយអំណាចលើទីផ្សារ ព្រមទាំងរារាំងការរួមបញ្ចូលគ្នា នៃធុរកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ហើយអាចនាំទៅរកឯកាធិភាព។






