ដោយម៉ា ណេត
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុភាពជាបានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងត្រូវពន្លឿនឲ្យបញ្ចប់នៅចុងឆ្នាំ២០១៩ ខណៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ អាចនឹងចូលជាធរមាននៅដើមឆ្នាំ២០២។
សម្តេចតេជោបានបង្ហើបពីព៌តមានដ៏មានសារៈសំខាន់នេះ ក្នុងវេទិកាធុរកិច្ចកម្ពុជាស្រីលង្ការ នៅថ្ងៃទី៧ សីហានេះ។
-->
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសមាជិកចំនួន១៦ប្រទេស នឹងធ្វើឲ្យបណ្តាប្រទេសទាំងនេះ ក្លាយជាប្លុកពាណិជ្ជកម្មមួយដ៏ធំបំផុតលើពិភពលោក។
សេដ្ឋកិច្ចនៃបណា្តប្រទេសក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ យក្នុងតំបន់ (RCEP) មានទំហំប្រមាណ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រជាជនមស្ទើរតែពាក់កណ្តាល នៃចំនួនប្រជាជនសាកលលោក។ ប្លុកនេះមាន៣១,៦ ភាគរយ នៃផលិតកម្មសរុបលើពិភពលោក និងមាន២៨,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងតំណាងឲ្យ១ភាគ៥ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសកលកាលពីឆ្នាំ២០១។
ការពិភាក្សាស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលពាក់ព័ន្ធនឹងចិន អាស៊ាន អូស្ត្រាលី ឥណ្ឌា ជប៉ុន ញ៉ូវហ្សេឡែន និងកូរ៉េខាងត្បូង បាននិងកំពុងបន្តចាប់តាំងពីឆ្នាំ២០១២ ហើយខណៈពេលការដំណើរចរចាមានភាពយឺតយ៉ាវ ដោយបានប្រជុំជាង ២៦ជុំនៃការចរចាប្រមុខនៃរដ្ឋ ជាសមាជិកបានសន្យាកាលពីខែវិច្ឆិកា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។
ប្រសិនបើបានបញ្ចប់ការពន្លឿនចរចា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងធ្វើឲ្យតំបន់នេះនឹងក្លាយជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។
លោកTong Jiadong សាស្ត្រាចារ្យពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Nankai University នៅភាគខាងជើងប្រទេសចិនបាននិយាយថា ក្រុងប៉េកាំងចង់បង្កើនសមាហរណកម្មក្នុងតំបន់ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងមធ្យោបាយផ្សេងទៀតជា ពិសេសដើម្បីឆ្លើយតបនឹងភាពតានតឹងរវាងអាមេរិក និងចិន។
លោកបានមានប្រសាសន៍ថា “វិធានការទាំងនេះ បានជួយកាត់បន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្ម។
យោងតាមតួលេខដែលបានចេញផ្សាយ ដោយទីក្រុងប៉េកាំងកាលពីដើមខែនេះ ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ាន មានទំហំទឹកប្រាក់២៩១,៨ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៩កើនឡើង៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្លុកអាស៊ានដែលមានសមាជិក១០ប្រទេស គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី២ របស់ចិននៅក្នុងរយៈពេលនេះ បន្ទាប់ពីសហភាពអឺរ៉ុប។ ទិន្នន័យនេះត្រូវបានចេញផ្សាយ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង រៀបចំធ្វើកិច្ចចរចាជុំចុងក្រោយបំផុត នៃកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងទីក្រុង Zhengzhou ដែលជារដ្ឋធានីនៃខេត្ត Henan ប្រទេសចិន៕