ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អំពាវនាវឱ្យវិនិយោគិនកម្ពុជា ពិចារណាពិនិត្យលទ្ធភាពដាក់ទុនវិនិយោគនៅស្រីលង្ការ ឱ្យបានកាន់តែច្រើនថែមទៀត។
សម្តេចតេជោបានថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា កម្ពុជាកាលពី១០ ឆ្នាំមុន គឺបានអំពាវនវឱ្យវិនិយោគិនបរទេស ពីគ្រប់មជ្ឈដ្ឋានមកវិនិយោគនៅកម្ពុជា តែពេលនេះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ មានលទ្ធភាពក្នុងការវិនិយោគនៅក្រៅប្រទេស។
-->
សម្តេចបានថ្លែងថា “ពីមុនកម្ពុជាអំពាវនាវឲ្យបរទេសមកវិនិយោគនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នពលរដ្ឋកម្ពុជាក៏មានលទ្ធភាព វិនិយោគនៅបរទេសផងដែរ ហេតុដូច្នេះបានអំពាវនាវឲ្យធុរកិច្ចជនកម្ពុជា។
សម្តេចតេជោបញ្ជាក់ថា កម្ពុជាបានធ្វើការវិនិយោគ នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន រួមមានប្រទេសភូមា ឡាវ និងទីម័រព្រមទាំងប្រទេសមួយចំនួនទៀតនៅលើពិភពលោក។
ទំហំពាណិជ្ជកម្មរវាងប្រទេសស្រីលង្កា និងកម្ពុជាមានជំនួនតិចតួចបំផុតប្រមាណ ៤លានដុល្លារក្នុងមួយឆ្នាំតែប៉ុណ្ណោះ ខណៈប្រទេសកម្ពុជានាំចេញ និងនាំចូលរបស់ប្រទេសទាំងនៅមានកម្រិតនៅឡើយ។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្ការ ដែលត្រូវបានរៀបចំនៅកម្ពុជានាពេលនេះ ពិតជាផ្តល់ឱកាសដល់ភាគីទាំងពីបង្កើនការវិនិយោគឱ្យកើនឡើងថែមទៀត៕