ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មថ្មី ដែលបង្ហាញពីការកើនឡើងនៃការនាំចេញ ខណៈពេលដែលពន្ធថ្មីលើទំនិញចិនរបស់អាមេរិក គ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា។
យោងតាមទិន្នន័យគយផ្លូវការរបស់ចិនបានឱ្យដឹងថា ការនាំចេញចិនបានកើនឡើង ៣,៣ភាគរយ នៅក្នុងខែកក្កដា។ កំណើនការនាំចេញនេះ ធ្វើឱ្យមានការចាប់អារម្មណ៍ដល់អ្នកសេដ្ឋកិច្ចនៅជុំវិញតំបន់។ ភាគច្រើនបានព្យាករណ៍ថានឹងមានការធ្លាក់ចុះ ២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
លើសពីនេះទៀតប្រទេសចិនបានបង្ហាញថា ខ្លួននៅតែឈ្នះសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងអាមេរិក ដែលមានអតិរេកពាណិជ្ជកម្ម ជាមួយនឹងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ដែលមានចំនួនសរុប ២៧,៩៧ពាន់លានដុល្លារកាលពីខែ កក្កដា។
អតិរេកពាណិជ្ជកម្មចិនជាមួយអាមេរិកចាប់ពីខែ មករា ដល់ខែកក្កដា ឆ្នាំនេះស្មើនឹង ១៦៨,៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យខាងលើ។
សេដ្ឋវិទូជឿជាក់ថា ការធ្លាក់ចុះតម្លៃប្រាក់យ័នចិន កំពុងជំរុញពាណិជ្ជកម្មចិន ហើយនឹងធ្វើឱ្យមានការបន្ធូរបន្ថយពន្ធអាមេរិកនាពេលអនាគត។
លោក Lu Yu ប្រធានផ្នែកផលប័ត្រនៅក្រុមហ៊ុន Allianz Global Investors បានមានប្រសាសន៍ថា “ការធ្លាក់ចុះប្រាក់យ័ន កំពុងជួយអ្នកនាំចេញនៅប្រទេសចិន ក្នុងការនាំចេញ មិនត្រឹមតែនាំចេញទៅកាន់អាមេរិកនោះទេ វាក៏ធ្វើឱ្យមានការបន្ធូរបន្ថយដល់ការប៉ះពាល់នៃការដំឡើងពន្ធគយ ហើយវាក៏ជួយពួកគេក្នុងការនាំចេញទៅប្រទេសដទៃទៀតដែរ”៕