ប្រែសម្រួលដោយ ប៊ី (ប្រភព CNN)
ហុងកុងៈ រយៈពេល៩សប្តាហ៍ហើយ ដែលបាតុករនៅតែបន្តតវ៉ាតាមដងផ្លូវ ដែលធ្វើឱ្យស្ថានភាពនយោបាយមានភាពច្របូកច្របល់ ហើយធ្វើឲ្យក្រុមហ៊ុនពិភពលោកពិបាកធ្វើជំនួញនៅហុងកុង។

ប្រែសម្រួលដោយ ប៊ី (ប្រភព CNN)
ហុងកុងៈ រយៈពេល៩សប្តាហ៍ហើយ ដែលបាតុករនៅតែបន្តតវ៉ាតាមដងផ្លូវ ដែលធ្វើឱ្យស្ថានភាពនយោបាយមានភាពច្របូកច្របល់ ហើយធ្វើឲ្យក្រុមហ៊ុនពិភពលោកពិបាកធ្វើជំនួញនៅហុងកុង។

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានឡោមព័ទ្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់អាស៊ី ដែលបង្ខំឲ្យហាងនានាបិទទ្វាររំខាន ដល់ការដឹកជញ្ជូនសាធារណៈ និងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចហុងកុង។
ភាពច្របូកច្របល់កំពុងបង្ហាញ ពីការប៉ះពាល់ដលប្រាក់ចំណូលរបស់ក្រុមហ៊ុនធំៗនៅហុងកុង។ ក្រុមហ៊ុន Disney, HSBC, Prada, Swatch និង Cathay Pacific ស្ថិតក្នុងចំណោមអាជីវកម្មដែលទទួលរងផលប៉ះពាល់។
ជាមួយនឹងការធ្វើបាតុកម្មចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍មុន ហើយដោយសារដល់ ចុងសប្តាហ៍នេះ សហគមន៍ពាណិជ្ជកម្មកំពុងព្រមានពីការដួលរលំបន្ថែមទៀត ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលីស និងបាតុករ។
ថ្លែងកាលពីថ្ងៃសុក្រក្រុមមន្ត្រីហុងកុងបានព្រមានថា ការរំខាននេះអាចជះឥទ្ធិពលយូរអង្វែងដល់សេដ្ឋកិច្ចទីក្រុង ជាងការផ្ទុះឡើងនៃវីរុស SARS ដែលបានសម្លាប់មនុស្សជាច្រើនកាលពីឆ្នាំ២០០៣ ដែលបានបំផ្លាញពាណិជ្ជកម្មទេសចរណ៍ ជាវិស័យដែលរកប្រាក់ចំណេញបានច្រើន។ ហុងកុងទើបតែបានរាយការណ៍ពីកំណើនសេដ្ឋកិច្ចទាបបំផុត ប្រចាំត្រីមាសរបស់ខ្លួន ដែលមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍នេះ។
ក្រុមអ្នកជំនួញបានថ្កោលទោសចំពោះអំពើហឹង្សា ដែលកំពុងកើតឡើងនៅក្នុងសប្តាហ៍ថ្មីៗនេះ។
សភាពាណិជ្ជកម្មហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយមុននេះថា “វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការប៉ះពាល់សហគ្រាសធុនតូច និងមធ្យមផងដែរ ហើយអ្វីដែលសំខាន់បំផុតនោះ បានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនហុងកុងធម្មតា។
ទីក្រុងនេះជាកន្លែងរបស់ក្រុមហ៊ុន Fortune Global 500 ចំនួន៧ ហើយប្រតិបត្តិការជាមូលដ្ឋាននៅអាស៊ី សម្រាប់សាជីវកម្មពហុជាតិ និងធនាគារធំៗដែលទទួលាបប្រព័ន្ធច្បាប់ពាក់កណ្តាលស្វយ័ត និងមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនដីគោក។
សភាពាណិជ្ជកម្មអាមេរិកនៅហុងកុង បានឲ្យដឹងកាលពីខែមុនថា ក្រុមហ៊ុនជាច្រើន បានរាយការណ៍ពីផលវិបាកធ្ងន់ធ្ងរ ពីការរំខានរួមមានការខាតបង់ប្រាក់ចំណូលរំខានដល់សង្វាក់ផ្គត់ផ្គង់ និងការវិនិយោគដែលត្រូវបានទុកចោល៕