ជើងហោះហើររាប់រយជើងដែលនឹងហោះចេញពីហុងកុងត្រូវបានលុបចោល
ហុងកុង៖ ជើងហោះហើររាប់រយជើងដែលនឹងហោះចេញពីហុងកុងត្រូវបានលុបចោល ហើយអ្នកដំណើរបានឈប់សម្រាកមួយថ្ងៃ បន្ទាប់ពីអាកាសយានដ្ឋានមួយដែលមានមមាញឹកជាងគេនៅលើពិភពលោកបានបិទដោយសារមហាបាតុកម្មនៅទីក្រុងនេះ។
ជើងហោះហើររាប់រយជើងដែលនឹងហោះចេញពីហុងកុងត្រូវបានលុបចោល
មេដឹកនាំហុងកុងលោកស្រី Carrie Lam បាននិយាយ នៅពីថ្ងៃអង្គារនេះថា “សកម្មភាពប្រឆាំងនឹងច្បាប់ដោយយកនាម សេរីភាព” កំពុងធ្វើឱ្យខូចខាតដល់ច្បាប់ ហើយថាការស្តារទឹកដីឡើងវិញពីការតវ៉ាអាចចំណាយពេលយូរ។
ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានឲ្យដឹងថា ខ្លួនបានលុបចោលជើងហោះហើរជាង ២០០ ការហោះចូល និងចេញពីព្រលានយន្តហោះនៅថ្ងៃ អង្គារ ហើយកាសែត South China Morning Post បានដាក់ចំនួនជើងហោះហើរសរុបដែលរំពឹងទុកថាការហោះហើរ ៣០០ ជើងនឹងត្រូវបានលុបចោល។ ការតវ៉ាបន្ថែមទៀតត្រូវបានគេរំពឹងនៅថ្ងៃអង្គារនេះ ហើយអ្នកដំណើរត្រូវបានគេជំរុញឱ្យពិនិត្យមើលជើងហោះហើរពួកគេ មុនពេលពួកគេធ្វើការចេញដំណើរ។
-->
បន្ទាប់ពីក្រុមបាតុករបានជន់ប្រមូលផ្តុំនៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងកាលពីថ្ងៃ ច័ន្ទ អាកាសយានដ្ឋានបានផ្អាកការហោះហើរ ដោយសារក្រុមអ្នកតវ៉ាបានកាន់កាប់សាលទទួលអ្នកដំណើរនៅអាកាសយានដ្ឋាននេះដោយសន្តិវិធីអស់រយៈពេល ៥ ថ្ងៃកន្លងមក។
នាយករដ្ឋមន្ត្រីរួមទាំង Justin Trudeau របស់ប្រទេសកាណាដា និងលោក Scott Morrison របស់ប្រទេសអូស្ត្រាលី បានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះការដោះស្រាយវិបត្តិនយោបាយដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីការតវ៉ានៅអាកាសយានដ្ឋាននៅរយៈពេលចុងក្រោយនេះ។
លោក Morrison បានច្រានចោលការពិពណ៌នារបស់ចិនចំពោះក្រុមបាតុករថាជាភេរវករដោយនិយាយថា “នោះមិនមែនជាវោហារសាស្ត្រដែលខ្ញុំនឹងប្រើដើម្បីពិពណ៌នាព្រឹត្តិការណ៍ទាំងនោះទេ។ លោកបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងសម្រាប់មេដឹកនាំហុងកុងលោកស្រី Carrie Lam ស្តាប់ការព្រួយបារម្ភរបស់ក្រុមអ្នកតវ៉ាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនេះ។
មុននេះ លោក Trudeau បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៅហុងកុងដែលមានចំនួនប្រជាជនកាណាដាយ៉ាងច្រើននៅទីនោះ ហើយបានជំរុញឱ្យអាជ្ញាធរចិនដោះស្រាយការតវ៉ានៅទីនោះដោយបច្ចេកទេស។

លោក Trudeau ដែលប្រទេសរបស់លោក មានជម្លោះពាណិជ្ជកម្ម និងការទូតជាមួយក្រុងប៉េកាំង បាននិយាយថា “យើងឃើញពីភាពចាំបាច់នៃការកាត់បន្ថយភាពតានតឹង ហើយយើងចាំបាច់ត្រូវមើលឃើញអាជ្ញាធរមូលដ្ឋានស្តាប់ការព្រួយបារម្ភដ៏ធ្ងន់ធ្ងរដែលបាននាំមកដោយពលរដ្ឋចិន”៕
ប្រែសម្រួលដោយ ម៉ាណេត