សណ្ឋាគារប្រវត្តិសាស្ត្រមានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍
ដោយ ម៉ាណេត
សៀមរាបៈ សណ្ឋាគារ Avani Hotels & Resorts បានធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា ជាមួយនឹងការដាក់ឱ្យដំណើរការនូវឈ្មោះថ្មី FCC Angkor ដែលគ្រប់គ្រងដោយក្រុមហ៊ុន Avani។
ក្រុមហ៊ុនបានចំណាយលើការជួសជុល៧លានដុល្លារ ហើយសណ្ឋាគារដែល៨០ បន្ទប់នេះបានបើកដំណើរការឡើងវិញនៅត្រីមាសទី ២នេះ។
-->
អេហ្វស៊ីស៊ីអង្គរ (FCC) ជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារល្បីៗរបស់កម្ពុជា ហើយមានទីតាំងនៅក្បែរសួនច្បារ និងព្រះបរមរាជវាំងឯករាជ្យក្នុងទីក្រុងសៀមរាប និងមានទីតាំងស្ថិតនៅជុំវិញ អតីតវិមានរបស់អភិបាលអាណានិគមបារាំង ដែលបានក្លាយជាក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេស។
សណ្ឋាគារនេះក៏ស្ថិតនៅជិតផ្សារក្នុងតំបន់ ភោជនីយដ្ឋាន និងផាប់ស្ទ្រីត។ តំបន់បេតិកភណ្ឌពិភពលោក យូណេស្កូជាបេតិកភណ្ឌពិភពលោកអង្គរ ប្រើពេលធ្វើដំណើរត្រឹមតែ ១០នាទីពីសណ្ឋាគារនេះ។
រួមជាមួយបន្ទប់ដែលត្រូវបានកែលម្អថ្មី អេហ្វស៊ីស៊ីអង្គរបានធ្វើបច្ចុប្បន្នភាព និងពង្រីកកន្លែងរបស់ខ្លួន។ បារថ្មីមួយដែលមានឈ្មោះថា Scribe ឥឡូវនេះបំពេញបន្ថែមភោជនីយដ្ឋានដែលបានកែលម្អ។ ការបន្ថែមផ្សេងទៀត រួមមាន ស្ប៉ា អាងហែលទឹក និងកន្លែងសម្រាកលំហែ។
លោក Dillip Rajakarier នាយកប្រតិបត្តិក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani បាននិយាយថា “ការចូលមកសណ្ឋាគារ Avani Hotels & Resorts ដំបូងគឺជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវបទពិសោធន៍កាន់តែប្រសើរឡើង ដល់ភ្ញៀវទេសចរទាំងអស់។ លោកបន្ថែមថា “យើងជឿជាក់ថា អេហ្វស៊ីស៊ីអង្គរនឹងក្លាយជាកន្លែងសម្រាប់អ្នកធ្វើដំណើរស្វែងរកបទពិសោធន៍ពិតប្រាកដនៅក្នុងមជ្ឈមណ្ឌលសង្គមនៃខេត្តសៀមរាប។
លោកបានថ្លែងថា យើងមានក្តីរំភើបដែលបានធ្វើការជាមួយ Avani Hotels & Resorts ព្រោះពួកគេជាប្រតិបត្តិករសណ្ឋាគារ ដែលភាពឥតខ្ចោះក្នុងការនាំមកនូវបទពិសោធន៍ស្នាក់នៅពិសេស ហើយបានកំណត់យ៉ាងល្អដើម្បីលើកកម្ពស់ និងដាក់យីហោអេហ្វស៊ីស៊ីអង្គរ។ អេហ្វស៊ីស៊ីអង្គរថ្មី នឹងក្លាយជាសមាជិកនៃក្រុមហ៊ុន Preferred Hotels & Resorts ដោយចូលរួមជាមួយយើងក្នុងការប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍ប្លែកៗសម្រាប់ភ្ញៀវនៅលើពិភពលោករបស់យើង។
កាលពីពេលថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចុះផ្សាយកាលពីម្សិលមិញថា ខេត្តសៀមរាបជាកន្លែងទេសចរ ណ៍ដ៏ល្អបំផុតមួយ ក្នុងការធ្វើទស្សនាក្នុងចំណោមបណ្តាប្រទេសអាស៊ី។

ក្រៅពីខេត្តសៀមរាប ដែលជាកន្លែងទេសចរណ៍ដ៏ល្អបំផុតមួយ ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNN ក៏បានបង្ហាញថា ទីក្រុងក្យូតូ ប្រទេសជប៉ុន ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង និងកោះបាលីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងទេសចរណ៍ដ៏ល្អសម្រាប់ទេសចរណ៍ផងដែរ។
CNN បានឲ្យដឹងនៅក្នុងរបាយការណ៍ថា “មានអ្នកទេសចរលើសពី ២,៥លាននាក់បានមកកាន់ទីក្រុងសៀមរាប ជារៀងរាល់ឆ្នាំជាមួយគោលបំណងចង់ឃើញ និងទស្សនាប្រាសាទអង្គរវត្ត”៕