សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បាន​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ក្រុង​សៀមរាប

0
សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​
សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​

ដោយ ម៉ា​ណេ​ត

សៀមរាបៈ សណ្ឋាគារ Avani Hotels & Resorts បានធ្វើការ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​កម្ពុជា ជាមួយនឹង​ការដាក់ឱ្យ​ដំណើរការ​នូវ​ឈ្មោះ​ថ្មី FCC Angkor ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Avani។

ក្រុមហ៊ុន​បាន​ចំណាយ​លើ​ការជួសជុល៧លាន​ដុល្លារ ហើយ​សណ្ឋាគារ​ដែល៨០ បន្ទប់​នេះ​បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ត្រីមាស​ទី ២នេះ។

អេ​ហ្វ​ស៊ី​ស៊ី​អង្គរ (FCC) ជា​សណ្ឋាគារ​មួយ ក្នុងចំណោម​សណ្ឋាគារល្បីៗរបស់​កម្ពុជា ហើយ​មាន​ទីតាំង​នៅក្បែរ​សួនច្បារ និង​ព្រះបរមរាជវាំង​ឯករាជ្យ​ក្នុង​ទីក្រុង​សៀមរាប និង​មាន​ទីតាំង​ស្ថិតនៅ​ជុំវិញ អតីត​វិមាន​របស់​អភិបាល​អាណានិគម​បារាំង ដែល​បាន​ក្លាយជា​ក្លឹប​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស។

សណ្ឋាគារ​នេះ​ក៏​ស្ថិតនៅ​ជិត​ផ្សារ​ក្នុង​តំបន់ ភោជនីយដ្ឋាន និង​ផាប់​ស្ទ្រី​ត។ តំបន់​បេតិកភណ្ឌ​ពិភពលោក យូណេស្កូ​ជា​បេតិកភណ្ឌ​ពិភពលោក​អង្គរ ប្រើពេល​ធ្វើដំណើរ​ត្រឹមតែ ១០នាទី​ពី​សណ្ឋាគារ​នេះ។

រួមជាមួយ​បន្ទប់​ដែល​ត្រូវបាន​កែលម្អ​ថ្មី អេ​ហ្វ​ស៊ី​ស៊ី​អង្គរ​បានធ្វើ​បច្ចុប្បន្នភាព និង​ពង្រីក​កន្លែង​របស់ខ្លួន។ បារ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Scribe ឥឡូវនេះ​បំពេញបន្ថែម​ភោជនីយដ្ឋាន​ដែល​បាន​កែលម្អ។ ការបន្ថែម​ផ្សេងទៀត រួមមាន ស្ប៉ា អាង​ហែល​ទឹក និង​កន្លែង​សម្រាកលំហែ។

លោក Dillip Rajakarier នាយក​ប្រតិបត្តិ​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Avani បាន​និយាយថា “ការ​ចូលមក​សណ្ឋាគារ Avani Hotels & Resorts ដំបូង​គឺជា​សញ្ញា​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ផ្តល់ជូន​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរឡើង ដល់​ភ្ញៀវទេសចរ​ទាំងអស់។ លោក​បន្ថែមថា “យើង​ជឿជាក់ថា អេ​ហ្វ​ស៊ី​ស៊ី​អង្គរ​នឹង​ក្លាយជា​កន្លែង​សម្រាប់​អ្នកធ្វើដំណើរ​ស្វែងរក​បទពិសោធន៍​ពិតប្រាកដ​នៅក្នុង​មជ្ឈមណ្ឌល​សង្គម​នៃ​ខេត្តសៀមរាប។

លោក​បាន​ថ្លែងថា យើង​មាន​ក្តីរំភើប​ដែល​បានធ្វើការ​ជាមួយ Avani Hotels & Resorts ព្រោះ​ពួកគេ​ជា​ប្រតិបត្តិ​ករ​សណ្ឋាគារ ដែល​ភាព​ឥតខ្ចោះ​ក្នុងការ​នាំមក​នូវ​បទពិសោធន៍​ស្នាក់នៅ​ពិសេស ហើយ​បានកំណត់​យ៉ាង​ល្អ​ដើម្បី​លើកកម្ពស់ និង​ដាក់​យីហោ​អេ​ហ្វ​ស៊ី​ស៊ី​អង្គរ។ អេ​ហ្វ​ស៊ី​ស៊ី​អង្គរ​ថ្មី នឹង​ក្លាយជា​សមាជិក​នៃ​ក្រុមហ៊ុន Preferred Hotels & Resorts ដោយ​ចូលរួម​ជាមួយ​យើង​ក្នុងការ​ប្តេជ្ញាចិត្តផ្តល់នូវ​បទពិសោធន៍ប្លែកៗសម្រាប់​ភ្ញៀវ​នៅលើ​ពិភពលោក​របស់​យើង។

កាលពីពេលថ្មីៗនេះ​ស្ថានីយ៍ទូរទស្សន៍ CNN ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា ខេត្តសៀមរាប​ជា​កន្លែង​ទេសចរ ណ៍​ដ៏​ល្អ​បំផុត​មួយ ក្នុង​ការធ្វើ​ទស្សនា​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ី។

សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​

ក្រៅពី​ខេត្តសៀមរាប ដែលជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​បំផុត​មួយ ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក CNN ក៏បាន​បង្ហាញថា ទីក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង និង​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី ជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​សម្រាប់​ទេសចរណ៍​ផងដែរ។

សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​CNN បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ថា “មាន​អ្នកទេសចរ​លើសពី ២,៥លាន​នាក់​បានមក​កាន់​ទីក្រុង​សៀមរាប ជា​រៀងរាល់ឆ្នាំ​ជាមួយ​គោលបំណង​ចង់ឃើញ និង​ទស្សនា​ប្រាសាទអង្គរវត្ត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here