ដោយ វុត្ថា
ភ្នំពេញៈ គម្រោងផ្សារបណ្តែតទឹកលើកដំបូងនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅក្នុងគម្រោងវិនិយោគបុរីអង្គរលែនដ៏ម៉ាក នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះដោយពុំមានអ្វីបប្រែប្រួលនោះទេ។
ដោយ វុត្ថា
ភ្នំពេញៈ គម្រោងផ្សារបណ្តែតទឹកលើកដំបូងនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅក្នុងគម្រោងវិនិយោគបុរីអង្គរលែនដ៏ម៉ាក នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះដោយពុំមានអ្វីបប្រែប្រួលនោះទេ។
លោកសាស្ត្រាចារ្យទួស សាភឿនសហភាគហ៊ុនិកនៃបុរីអង្គរលែនដ៏ម៉ាក ដែលបាននាំក្រុមហ៊ុនថៃធំៗចំនួន៣ មកវិនិយោគនៅកម្ពុជាបានសរសេរ នៅក្នុងគេហទំព័រហ្វេសបុកផ្លូវការកាលពីកន្លងទៅថ្មីៗនេះ ថា គម្រោងនេះនៅតែដំណើរតាមធម្មតាដោយពុំមានការប្រែប្រួលនោះទេ ដោយសារតែម្ចាស់គម្រោងជាប់ចិត្ត នឹងទឹកដីខេត្តសៀមរាបដែលជាទឹកដីបារមី និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។
លោកថា “ម្ចាស់គម្រោងផ្សារទឹករបស់ថៃ ខ្សឹបដាក់ត្រចៀកខ្ញុំថា គាត់ស្រឡាញ់ទឹកដីបារមីរបស់អាទិទេព ខេត្តសៀមរាប ជាភូមិកំណើតរបស់គាត់នៅឯប្រទេសថៃទៅទៀត។ លោកបន្តថា “គាត់ចង់ឃើញគម្រោងផ្សារទឹក នឹងគម្រោងរីសតលំដាប់ផ្កាយ៥របស់គាត់ ដែលនឹងគ្រោងសាងសង់នៅក្នុងទីតាំងបុរីអង្គរលែនម៉ាក្ស លេចរូបរាងឡើង និងមិនមានការប្រែប្រួល។
គម្រោងផ្សារបណ្តែតទឹកលើកដំបូងនៅកម្ពុជានេះ ស្ថិតនៅលើផ្ទៃដី៥០ហិកតាដោយគ្រោងបោះទុនវិនិយោគ២០០លានដុល្លារអាមេរិក ដែលជាគំរោងសម្បនិម្មិត នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិស្នាក់នៅ និងកំសាន្តក្នុងខេត្តសៀមរាបកាន់តែយូរបន្ថែមទៀត។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា ការពិតខេត្តសៀមរាបពិតជាមានសក្តានុពលវិនិយោគ ប៉ុន្តែកន្លងមកអ្វីដែលយើងបានបង្ហាញ និងទាក់ទាញភ្ញៀវទេសចរណ៍របស់យើង មានត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ ហេតុនេះប្រសិនជាមានការវិនិយោគ លើរមណីយដ្ឋានកែច្នៃបែបនេះ និងធ្វើឲ្យបានកាន់តែច្រើន វាពិតជាមានប្រយោជន៍ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
លោកបន្តថា “ការវិនិយោគលើរមណីយដ្ឋានកែច្នៃកាន់តែច្រើនកាន់តែល្អ តែត្រូវធ្វើឲ្យមានស្តង់ដា និងទាក់ទាញ ព្រោះបើយើងធ្វើបានល្អ វានឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ដែលអាចទាក់ទាញភ្ញៀវស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”៕
ចុចអានអត្ថបទ៖ គម្រោងអភិវឌ្ឍផ្សារបណ្ដែតទឹកលើកដំបូងនៅខេត្តសៀមរាបរង់ចាំការអនុម័តពីរដ្ឋាភិបាល