ខ្លាសេដ្ឋកិច្ចអាស៊ីទាំងបួនជួបប្រទះបញ្ហា ខណៈសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ
ដោយ Donald Lee
ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Goldman Sachs Group Inc បានអោយដឹងថា ប្រទេសដែលមានរហ័សនាមខ្លាសេដ្ឋកិច្ចអាស៊ីកំពុងជួបបញ្ហា ហើយសេដ្ឋកិច្ចដែលពឹងផ្អែកលើសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងឆ្ពោះទៅរកការធ្លាក់ចុះ។

-->
ក្រុមហ៊ុន Goldman បានកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចអាស៊ី ដ៏សំខាន់សម្រាប់ពីរត្រីមាសបន្ទាប់ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តរំខានដល់សេដ្ឋកិច្ចក្នុងតំបន់ដែលផុយស្រួយ និងធ្វើឱ្យមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច។
ខ្លាសេដ្ឋកិច្ចនៅអាស៊ីដែលការសិក្សានេះសំដៅដល់ រួមមាន ទីក្រុងហុងកុង ប្រទេសសឹង្ហបូរី កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។ ពួកគេត្រូវបានហៅថា “ខ្លា” ដោយសារតែឧស្សាហកម្ម និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ពួកគេ ដែលចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៦០។ ចាប់តាំងពីពេលនោះមក បណ្តាទីក្រុងនិងប្រទេសទាំងនេះ បានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ និងមានឥទ្ធិពលបំផុតនៅលើពិភពលោក។
សេដ្ឋកិច្ចរបស់ខ្លាអាស៊ី ពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម ដែលមានប្រជាជនមានការអប់រំខ្ពស់ និងមានអត្រាសន្សំខ្ពស់។
ទីក្រុងហុងកុងបានបង្កប់នូវការតវ៉ា ដែលបានធ្វើឱ្យទីក្រុងជួបភាពវឹកវរ ហើយចិនបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនទាហានប៉ារ៉ា ចូលទៅក្នុងទឹកដីហុងកុងដើម្បីបង្កភាពវឹកវរ។
របាយការណ៍របស់ទីភ្នាក់ងារ Bloomberg សេដ្ឋកិច្ចបានឲ្យដឹងថា “តម្លៃទីផ្សារមូលបត្រជាង៦០០ពាន់លានដុល្លារ ត្រូវបានលុបចោលតាំងពីដើមខែកក្កដា ហើយអ្នកវិភាគកំពុងសម្តែងក្តីបារម្ភថា តម្លៃអចលនទ្រព្យអាចធ្លាក់ចុះ។
ក្រុមហ៊ុន Goldman បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ហុងកុងនឹងធ្លាក់ចុះ០,៥ភាគរយនៅត្រីមាសបន្ទាប់ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករណ៍កាលពីមុន ដែលបានព្យាករណ៍ថាសេដ្ឋកិច្ចទីក្រុងនេះ នឹងមានការកើនឡើងជាង២ភាគរយនៅត្រីមាសទីបី។

យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរីចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា សេដ្ឋកិច្ចសឹង្ហបូរី ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី០.០ ភាគរយទៅ១ភាគរយនៅឆ្នាំនេះ។
ក្រុមហ៊ុន Goldman បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនផលិតផលសរុបក្នុងស្រុករបស់កូរ៉េខាងត្បូងពី២,២ភាគរយ មកនៅត្រឹម ១,៩ ភាគរយ ខណៈសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសជប៉ុនកំពុងធ្លាក់ចុះនូវសម្ភារៈផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ចាំបាច់នៅក្នុងវិស័យអេឡិចត្រូនិចរបស់ខ្លួន។
បន្ថែមលើបញ្ហារបស់ខ្លួន សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលបានធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ និងអត្រាភាពអត់ការងារធ្វើកើនឡើង កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។

ទោះយ៉ាងណា តៃវ៉ាន់ទទួលបានចំណាត់ថ្នាក់ល្អបំផុត ក្នុងចំណោមខ្លាសេដ្ឋកិច្ចនៅអាស៊ី ដែលមានការព្យាករណ៍តិចតួចកាត់បន្ថយកំណើន០,១ ភាគរយ ដោយសារតែការកើនឡើង នៃការនាំចេញទៅអាមេរិកជាប់ពន្ធគយ លើទំនិញចិននាំចេញទៅទីផ្សារអាមេរិក៕
អានបន្ត៖ តើវិបត្តិនៅទីក្រុងហុងកុងអាចធ្វើឲ្យសេដ្ឋកិច្ចអាស៊ីផុយស្រួយយ៉ាងដូចម្តេច?