រដ្ឋាភិបាល​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង ១៤ពាន់​លាន​ដុល្លារ​សម្រាប់​ផែនការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល ៣ឆ្នាំ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ៣ឆ្នាំ​រំកិល ដោយ​ចាប់​គិតពី​ឆ្នាំ២០២០-២០២៣ខាងមុខនេះ ក្រសួងផែនការ​បានដាក់​សំណើ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រើប្រាស់​ថវិកា​សរុប​ជាង១៤ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ត្រូវ​ឆ្លងកាត់​កិច្ចប្រជុំ​ពណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ​បាន​បង្ហើ​ប​ប្រាប់​ឱ្យដឹងថា សម្រាប់​ថវិកា​ដែល​នឹងត្រូវ​ចំណាយ​សម្រាប់​ផែនការ អភិវឌ្ឍ​គម្រោង​សាធារណៈ​រយៈពេល៣ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ២០២០ ២០២៣ ខាងមុខនេះ​មាន​ចំនួន​ប្រមាណ ១៤.៤ពាន់ លាន​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវដាក់​ឆ្លង​រដ្ឋាភិបាល ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នាពេល​ខាងមុខនេះ។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​ឯក ថា បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “ផែន​ការដែល​ត្រូវ​បានស្នើ រំពឹងថា​នឹងត្រូវ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​នាពេល​ខាងមុខនេះ ដោយ​ក្នុង​ខ្ទង់ចំណាយ​ខាងលើនេះ នឹងត្រូវ​ប្រើប្រាស់​លើ​គម្រោង​សរុប​ចំនួន ៦០៨ គម្រោង។

សម្រាប់​ចំនួន​ថវិកាបម្រុង​ទាំងអស់នេះ គឺ​សម្រាប់​ប្រើប្រាស់​ទៅលើ​វិស័យសេដ្ឋកិច្ច​ចំនួន ៩៤៣.៩លាន​ដុល្លារ​អាមេរិក។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចំនួន៧.៧៩ពាន់​លាន​ដុល្លារ​អាមេរិក។ វិស័យ​ហិរញ្ញវត្ថុ​ចំនួន៤.៧៣ពាន់​លាន​ដុល្លារ​អាមេរិក និង​វិស័យ​ផ្សេងទៀត​ដូចជា សេវាកម្ម​នឹងត្រូវ​ចំណាយ​ថវិកា​ចំនួន ១.០១ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រៅពីនេះ នៅក្នុង​ចំណោម​គម្រោង​ទាំង៦០៨នេះ មាន​គម្រោង​ចំនួន១៧១ ត្រូវ​បាននិងកំពុង​អនុវត្តន៍ ហើយ​ត្រូវការ​ថវិកា​ជាង៧.៥៣ពាន់​លាន​ដុល្លារ អាមេរិក​បន្ថែមទៀត ខណៈ​គម្រោង​ចំនួន៤៣៧គម្រោង​ទៀត នឹងត្រូវ​ការ​ថវិកា​ប្រមាណ​៦.៩៥ពាន់​លាន​ដុល្លារ​អាមេរិក​ចាក់​បញ្ចូល៕

អានបន្ត៖ រដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារសម្រាប់ស្តាហេដ្ឋារសម្ព័ន្ធបន្ទាប់ពីគ្រោះទឹកជំនន់ខេត្តព្រះសីហនុ

LEAVE A REPLY

Please enter your comment!
Please enter your name here