រដ្ឋាភិបាល​ថៃ​នឹង​ត្រៀម​ទុន ១០ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​កសិករ និង​ជំរុញ​សេដ្ឋកិច្ច

0

ដោយ Donald Lee

បាងកកៈ រដ្ឋាភិបាល​ថៃ​នឹង​បញ្ចូល​ទឹកប្រាក់​ជាង១០ពាន់​លាន​ដុល្លារ ទៅក្នុង​សេដ្ឋកិច្ច​ថៃ ដែល​កំពុង​ធ្លាក់ចុះ​ដើម្បី​ជួយ​កសិករ និង​កម្មករ​ដែលមាន​ប្រាក់ចំណូល​ទាប។

ក្រសួង​ហិរញ្ញវត្ថុ​ថៃ បានបង្ហាញ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​សុក្រ ដែល​ស្មើនឹង​ជិត២ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ថៃ​លោក Uttama Savanayana បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “ក្រសួង​បង្ហាញ​នូវ​វិធានការ​បន្ទាន់ ក្នុង​គោលបំណង​ជំរុញ​ការប្រើប្រាស់​ក្នុងស្រុក និង​ចរាចរ​លុយ ក្នុងចំណោម​សាធារណជន​តាម​ដែល​អាចធ្វើ​ទៅបាន។

កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​នេះ នឹង​រួមបញ្ចូល​ទាំង​ប្រាក់កម្ចី​សម្រាប់​ធ្វើជា​ទុន និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​កសិករ។

សេដ្ឋកិច្ច​ថៃ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​ធ្លាក់ចុះ ការប៉ះទង្គិច នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន និង​ការពង្រឹង​ប្រាក់​បាត​ដែល​ធ្វើឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​យ៉ាងធ្ងន់ធ្ងរ។

អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ពីរ​ត្រីមាស​មុន គឺជា​អត្រា​មួយ​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

មន្ត្រី​ជាន់​ខ្ពស់​ថៃ៖ រយ:ពេល ២ ឬ៣ឆ្នាំ​ទៀត កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ស៊ីវីល័យ

LEAVE A REPLY

Please enter your comment!
Please enter your name here