ដោយ វុត្ថា
ភ្នំពេញ៖ មនុស្សមួយចំនួនឮតែឈ្មោះបុរសដែលមានជំនាញខាងរកស៊ី និងល្បីល្បាញមានលុយច្រើន ឬអាចហៅម្យ៉ាងទៀត ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលទទួលបានពីអាជីវកម្ម តែភ្លេចគិតថាស្ត្រីក៏មានលទ្ធភាព និងសមត្ថភាពមិនចាញ់បុរសឡើយលើការប្រកបមុខជំនួញជួញដូរផ្សេង ហើយបានក្លាយជាមហាសេដ្ឋីស្រ្តីមានទ្រព្យដ៏មហាសាលផងដែរ។
គេហទំព័រ propertyarea.asia សូមលើកយកស្ត្រីដែលជាអ្នកជំនួញចំនួន ៤ រូបដែលមានលុយច្រើននៅក្នុងតំបន់អាស៊ីនេះ មកចុះផ្សាយ ពីសមត្ថភាពរបស់ពួកគាត់ទុកគ្រាន់បានរៀនសូត្រតាម។
-->
១) លោកស្រី Wu Yajun
លោកស្រី Wu Yajun គឺជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោក ដែលមានដែលមានទឹកលុយប្រមាណ ៩,៤ ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ ដែលកាលពីមុនលោកស្រីធ្លាប់ធ្វើការនៅក្នុងរោងចក្រក្នុងតម្លៃ ១៦ ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
មហាសេដ្ឋីស្ត្រីចិនរូបនេះ បានចំណាយពេលជាច្រើនឆ្នាំធ្វើការនៅក្នុងរោងចក្រ និងក្នុងនាមជាអ្នកសារព័ត៌មាន មុនពេលលោកស្រីបង្កើតក្រុមហ៊ុន Longfor Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលនាំមកនូវប្រាក់ចំណូលចំនួន ១០,៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ។ លោកស្រីជានាយកប្រតិបត្តិក្រុមហ៊ុនអស់រយៈពេល ៦ ឆ្នាំ និងជាប្រធានក្រុមប្រឹក្សាភិបាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៨ ។
លោកស្រី Wu បានលាឈប់ពីតំណែងជាប្រធាន និងបានប្រគល់ភាគហ៊ុនចំនួន ៤៤% របស់លោកស្រីនៅក្នុងក្រុមហ៊ុនទៅឱ្យកូនគឺលោក Cai Xinyi មានអាយុ ២០ ឆ្នាំដើម្បីថែរក្សាទ្រព្យសម្បត្តិគ្រួសារ និងបន្តវេន។
២) លោកស្រី Supaluck Umpujh
លោកស្រី Supaluck Umpujh មានលុយប្រមាន ២.១ ពាន់លានដុល្លារ ជាប្រធាន និងម្ចាស់ហាង The Mall Group ដែលជាហាងលក់រាយធំជាងគេទី ២ របស់ប្រទេសថៃដែលត្រូវបានបង្កើតឡើងដោយឪពុករបស់នាងគឺ Supachai Umpujh ។ ហាងពិភពលោកលក់រាយនេះរបស់គ្រួសារលោកស្រីមានទឹកប្រាក់មានចំនួន ១,៨ ពាន់លានដុល្លាររួមមានផ្សារទំនើប Siam Paragon ដែលមានប្រជាប្រិយភាពខ្លាំងគឺ The Emporium និង EmQuartier ។
លោកស្រី Supaluck ទទួលបានទ្រព្យសម្បត្តិរបស់នាងពីភាគហ៊ុនចំនួន ៦៥% នៅក្នុងក្រុមហ៊ុនលក់រាយដែលនាងចែករំលែកជាមួយគ្រួសារ។ The Mall Group មានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន AEG ដែលជាក្រុមហ៊ុនកីឡា និងកំសាន្តរបស់អាមេរិកដើម្បីសាងសង់ពហុកីឡដ្ឋានចំនួន ២ នៅទីក្រុងបាងកក។
៣) លោកស្រី Hanifah Hajar Taib-Alsree
លោកស្រ Hanifah Hajar Taib-Alsree គឺ កូនស្រីរបស់អភិបាលខេត្ត Tun Abdul Taib Mahmud និងមានអាយុ ៤៥ ឆ្នាំ។ លោកស្រី ជាអ្នកគ្រប់គ្រង និងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដ៏ធំនៅម៉ាឡេស៊ី គឺក្រុមហ៊ុន Cahya Mata Sdn Bhd លោកស្រីក៏ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់នៃក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានលីមកុកងិនបូរីន។
លោកស្រីក៏ជានាយកប្រតិបត្តិនៅ Miri Marriot Resort និង Spa និង នៅ Cats FM ។ លោកស្រីក៏មានតួនាទីជានាយកប្រតិបត្តិជាន់ខ្ពស់នៅសាកលវិទ្យាល័យ Limkokwing University of Creative Technology ។ ចំពោះការអប់រំវិញ លោកស្រីទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ។ បច្ចុប្បន្នលោកសទ្រព្យសម្បត្តិសុទ្ធរបស់នាងមានតម្លៃ ៣០៩ លានរីងហ្គីត។
៤) លោកស្រី លឹម ឈាវហូ
លោស្រី Lim Cheavho គឺជាអគ្គនាយកក្រុមហ៊ុន អ៊ែតវូត និងមានអាជីវកម្មជាច្រើនដោយក្នុងនោះមានការនាំចូលស្រា និងមានតំបន់សេដ្ឋកិច្ចពិសេស២កន្លែងរួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត។
បន្ថែមពីនេះ លោកស្រីក៏បានវិនិយោគលើបុរីលំនៅឋាន និងផ្សារទំនើបនៅក្រុងបាត់ដំបងជាដើម។
លោកស្រី គឺជាស្រ្តីឆ្នើមបំផុតរបស់កម្ពុជា លើមុខជំនួញក្នុងចំណោមស្រ្តីផ្សេងទៀត៕