ដោយ Donald Lee
ភ្នំពេញៈ ខណៈសង្គ្រាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងប្រទេសជប៉ុន នៅតែបន្តធ្វើឱ្យមន្ត្រីមកពីប្រទេសទាំងពីរជាប់គាំង នៅក្នុងសមរភូមិសេដ្ឋកិច្ច ជុំវិញទីផ្សារអាស៊ីអាគ្នេយ៍ដែលមានតម្លៃខ្ពស់ជាពិសេសនៅកម្ពុជា និងវៀតណាម។
ជាពិសេស កូរ៉េខាងត្បូង នឹងព្យាយាមទាញបណ្តាប្រទេសអាស៊ាន មកឈរនៅខាងខ្លួន ខណៈប្រទេសនេះធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង អាស៊ាននៅក្នុងខែ វិច្ឆិកាខាងមុខ នៅទីក្រុងប៊ូសាន។
-->
លោក Joo Hyung-chul មន្ត្រីសេដ្ឋកិច្ចកូរ៉េខាងត្បូងនៅក្នុងសុន្ទរកថា សាធារណៈនៅទីក្រុងសេអ៊ូលមានប្រសាសន៍ថា “នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន នឹងពង្រឹងឆន្ទៈរបស់ពួកគេ ក្នុងការបើកទីផ្សារពង្រីកពាណិជ្ជកម្ម ពង្រឹងសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរី និងស្វែងរកមធ្យោបាយសម្រាប់វិបុលភាពរួមគ្នាតាមរយៈកិច្ចសហ ប្រតិបត្តិការទៅវិញទៅមក ប្រឆាំងនឹងស្ថានការណ៍អន្តរជាតិថ្មីៗដូចជា ជម្លោះពាណិជ្ជកម្ម និងនិន្នាការគាំពារនិយម។
កូរ៉េផ្តោតលើទីផ្សារកម្ពុជា
ក្រុមហ៊ុនផលិតកម្ម សំណង់ និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាន និងកំពុងបង្កើតសាខាយ៉ាងលឿននៅកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន និងជប៉ុន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង បានឈានដល់៨៥លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ។ ការនាំចេញរបស់កម្ពុជា ទៅកូរ៉េខាងត្បូងមានតម្លៃ២១,៦លានដុល្លារ កើន៤,៣៨ ភាគរយបើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កូរ៉េខាងត្បូងឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគចំនួន២១២ របស់កូរ៉េ ដែលមានទឹកប្រាក់ចំនួន៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនកូរ៉េខាងត្បូងជិត ៣០០បានធ្វើប្រតិបត្តិការនៅកម្ពុជាដោយផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។
ជារួមការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា សម្រេចបានជាង៣,១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ។ នេះបើយោងរបាយការណ៍ធនាគារជាតិនៃកម្ពុជា។ ប្រទេសចិនមានចំនួន៤១,៣ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់កាលពីឆ្នាំមុន។ នៅលំដាប់ទី២គឺប្រទេសកូរ៉េខាងត្បូង៨,១ ភាគរយ ខណៈការវិនិយោគរបស់ជប៉ុនកើនឡើង ៦,៤ ភាគរយ។
យុទ្ធសាស្ត្រវិនិយោគរបស់កូរ៉េខាងត្បូង បានបង្កើនការវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួននៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានវ៉ាដាច់ជប៉ុននៅឆមាសទីមួយនៃឆ្នាំ ២០១៩ ។
ទីភ្នាក់ងារវិនិយោគជំរុញការធ្វើវិនិយោគទុនកូរ៉េ (KOTRA) បានឱ្យដឹងថា ការវិនិ យោគផ្ទាល់ពីបរទេសរបស់កូរ៉េខាងត្បូង នៅប្រទេសវៀតណាមសម្រាប់ឆ្នាំនេះ មានទឹកប្រាក់ប្រមាណ២,៧ ពាន់លានដុល្លារ ដោយឈរនៅលំដាប់ទី២ ខណៈការវិនិយោគផ្ទាល់ពីបរទេសរបស់ហុងកុង មានទឹកប្រាក់ប្រមាណ៥,៣ពាន់លានដុល្លារ។
ជប៉ុនឈរនៅលំដាប់ទី៣ ដែលមានទឹកប្រាក់វិនិយោគ១,៩ ពាន់លានដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។
កូរ៉េខាងត្បូង និងជប៉ុនបានស្ថិត នៅក្នុងសង្គ្រាមពាណិជ្ជកម្មចាប់តាំងពីឆ្នាំកន្លងមកលើសំណងសម្រាប់ឧក្រិដ្ឋកម្ម សម័យសង្គ្រាមលោកលើកទី២របស់ជប៉ុន ប្រឆាំងនឹងមនុស្សជាតិ ប្រឆាំងនឹងជនជាតិកូរ៉េ។ សង្គ្រាមពាណិជ្ជកម្មបានកើតឡើងដល់ចំណុចមួយដែលប្រទេសទាំងពីរបានធ្វើកូដកម្មគ្នាទៅវិញទៅមក៕