ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រមូលចំណូលពីការលក់លេខចុះបញ្ជីររថយន្តគ្រួសារ និងរថយន្តធុនស្រាលកើនឡើងចំនួន ៦១.២៩%គិតត្រឹមខែ កក្កដាឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រមូលចំណូលពីការលក់លេខចុះបញ្ជីររថយន្តគ្រួសារ និងរថយន្តធុនស្រាលកើនឡើងចំនួន ៦១.២៩%គិតត្រឹមខែ កក្កដាឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈ កម្មការអន្តរក្រសួងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានដឹកនាំកិច្ចប្រជុំផ្តោតជាសំខាន់ លើការពិនិត្យមើលរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្ត និងការពិភាក្សាលើពង្រាងនៃសេចក្តីប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងបញ្ហាផ្សេង។
លោកស្រីបន្តថា ដោយមានការកែសម្រួលលើតម្លៃលេខមួយចំនួន និងផ្លល់ជូននូវការបញ្ចុះតម្លៃ ក្រសួងបានចេញនូវប្រកាសអន្តរក្រសួងថ្មីលេខ.៦៨៦ សហវ.ប្រកស្តីពីការលក់លេខចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលចំណូល មិនមែនសារពើពន្ធបង្កើនចំណូលរដ្ឋបន្ថែម និងដើម្បីផ្តល់ជម្រើសកាន់តែសំបូបែបជូនប្រជាពលរដ្ឋ។
លោកស្រីរដ្ឋលេខាធិការ បានជំរុញឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ជជែកពិភាក្សាឱ្យបានលម្អិត និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យពង្រាងនៃសេចក្តីប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន អាចធានាបាននូវប្រសិទ្ធភាព និងរួមចំណែកដល់ការប្រមូលប្រាក់ចំណូលជាតិប្រកបដោយតម្លាភាព៕