ដោយៈ រ៉ាណេត
ភ្នំពេញៈ បណ្តាប្រទេសនានាជាច្រើននៅលើសាកលលោក សុទ្ធតែបានបង្ហាញពីការទទួលស្គាល់ពីភាពរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសនៅត្រឹមរយៈពេល ១០ឆ្នាំចុងក្រោយនេះតែម្ដង ប៉ុន្តែសម្រាប់ដំណើរការនៃការវិវត្តន៍គោលដៅចំនួន៣កន្លែង ឱ្យក្លាយជាទីក្រុងឆ្លាតវៃហាក់នៅមានភាពយឺតយ៉ាវបន្តិច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Asian Post កាលពីពេលកន្លងទៅ។
នៅក្នុងការចេញរបស់បណ្តាញសារព័ត៌មានខាងលើនេះបានលើកឡើងថា ចាប់ពីពេលនេះទៅ កម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍជាសកល។ អ្នកជំនាញជាច្រើនបានមើលឃើញពីសក្តានុពលរបស់កម្ពុជា និងដាក់ការវាយតម្លៃខ្ពស់ថាឥឡូវនេះ ជាដំណាក់កាលចាំបាច់ដែលកម្ពុជា ត្រូវផ្លាស់ប្តូរទៅជាទីក្រុងឆ្លាតវៃ។
-->
ក្រោមកិច្ចអនុលោមទៅតាមក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន ដែលតម្រូវឱ្យបណ្តាប្រទេសមួយចំនួនស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើការអភិវឌ្ឍឱ្យមានទីក្រុងវៃឆ្លាតសរុបចំនួន២៦ទីក្រុង ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ប្រព័ន្ធឌីជីថលធ្វើជាមធ្យោបាយ រួមជាមួយនឹងមធ្យោបាយផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាដែលប្រឈមរបស់ទីក្រុង និងធ្វើយ៉ាងណាអាចជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនទូទៅ ក៏ដូចជាបង្កើនឱកាសថ្មីបន្ថែមទៀតផងដែរ។
ប្រទេសកម្ពុជា បានជ្រើសរើទីក្រុងចំនួន៣ ធ្វើជាទីក្រុងឆ្លាតវៃ រូមមានរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង់។ ជាមួយគ្នានេះ ដើម្បីសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ កម្ពុជាត្រូវទាមទាជាដំបូងឱ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី “ទីក្រុងឆ្លាតវៃ និងអនាគតនៃការអភិវឌ្ឍទីក្រុង” ដែលត្រូវបានសហការរៀបចំ និងគ្រប់គ្រង់ដោយក្រុមហ៊ុនគ្រប់គ្រង អចលនទ្រព្យអន្តរជាតិ CBRE ក្រុមហ៊ុនប្រឹក្សាវិនិយោគ DFDL និងក្រុមហ៊ុនផ្នែកសំណង់ Archetype កាលពីពេលកន្លងទៅនេះ។
លោក Guillaume Massin សហអគ្គនាយកក្រុមហ៊ុន DFDL បានសង្កត់ធ្ងន់ទៅលើភាពមិនច្បាស់លាស់មួយ ពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាសម្រាប់គម្រោងទីក្រុងឆ្លាតវៃ និងថាតើគម្រោងនេះ នឹងដឹកនាំដោយរាជរដ្ឋាភិបាលឬក្រុមហ៊ុនឯកជន ឬដោយការសហការគ្នារវាងឯកជន និងរដ្ឋ។
ទោះយ៉ាងណា ការអភិឌ្ឍក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមដើរតាមគម្រោងអភវិឌ្ឍដ៏វៃឆ្លាតជាបណ្តើរៗ ពោលគឺមានកំណើនលឿនរហ័ស និងត្រូវបានផ្លាស់ប្តូរជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកមួយ។
លោក Guillaume Massinបានលើកឡើងថា “កាលពី១០ឆ្នាំមុន យើងស្ទើរតែមិនដែលស្រមៃផងថា សំណង់ផ្សារទំនើបធំៗ និងអគាខ្ពស់ៗនឹងលេចរូបរាងដូចពេលនេះ។ លោកបន្តថា “ការអភិវឌ្ឍគម្រោងថ្មី និងការសាងសង់អាកាសយាន្ដដ្ឋានអន្តរជាតិថ្មីជាដើម សុទ្ធសឹងធ្វើតាមគោលគំនិតទីក្រុងឆ្លាតវៃ ហើយគម្រោងជាច្រើនទៀតនឹងចូលមក ប៉ុន្តែកម្ពុជាត្រូវតែខិតខំដើម្បីធ្វើឲ្យប្រហាក់ប្រហែលនឹងប្រទេសផ្សេង។
ជាមួយនឹងដំណើរការនៃការអនុវត្ត គម្រោងទីក្រុងវៃឆ្លាតនៅកម្ពុជា មានបណ្តាប្រទេសជាមិត្តជាច្រើនបានស្ម័គ្រ ចូលរួមជំរុញការអភិវឌ្ឍរបស់កម្ពុជា ដែលក្នុងនោះរួមមានដូចជា ប្រទេសវៀតណាមបានចូលរួមជាមួយគ្នាកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជាការគ្រប់គ្រងសំរាម ការបំពុលបរិស្ថាន និងបទឧក្រិដ្ឋកម្មជាដើម។
ក្នុងពេលជាមួយគ្នានេះ ប្រទេសកូរ៉េ បានចូលខ្លួនមកធ្វើកិច្ចសហប្រតិបត្តិការប្រែក្លាយទីក្រុងកំពង់ផែក្រុងព្រះសីហនុ ទៅជាទីក្រុងដ៏ឆ្លាតវៃមួយ។ ដោយផ្នែកលើបច្ចេកវិទ្យាកូរ៉េ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកបែបទំនើប ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្រុងព្រះសីហនុ ខណៈដែលក្រុមហ៊ុនឯកជនមួយមកពីប្រទេសសិង្ហបុរី បានបញ្ជាក់ថានឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីកសាងទីក្រុងឆ្លាតមួយទំហំមួយគីឡូម៉ែត្រការ៉េមួយ នៅរាជធានីភ្នំពេញដែលផ្តោតសំខាន់ បណ្តាញចែកចាយអគ្គិសនី និងប្រព័ន្ធផ្លូវចរាចរណ៍។
ដោយឡែកសម្រាប់ភាគីខាងប្រទេសជប៉ុន ក៏បានសន្យាចូលរួមជួយដល់ប្រទេសកម្ពុជាបង្កើតទីក្រុងឆ្លាតវៃផងដែរ ដោយការព្យាយាមយកភាពអវិជ្ជមានដែលខ្លួនធ្លាប់ជួបប្រទះធ្វើជាគំរូ ហើយបញ្ចៀសកម្ពុជាកុំឱ្យជួបបញ្ហាដូចប្រទេសរបស់ខ្លួន ទាំងវិស័យបរិស្ថាន ចរាចរណ៍ និងវិស័យលំនៅដ្ឋានផងដែរ៕