កូរ៉េ​កាត់​ផ្តាច់​ការហោះហើរ​ទៅកាន់​ជប៉ុន​ស្រប​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​មាន​កំ​ដៅ​កាន់តែ​ខ្លាំង​

0

ដោយ​ Donald​ Lee

​សេអ៊ូល​៖ ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ទីមួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ធ្វើការ​ប្រកាស​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ថា​ ខ្លួន​នឹង​កាត់បន្ថយ​ជើងហោះហើរ​ទៅកាន់​ជប៉ុន​ ចំ​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ធ្លាក់ចុះ​អស់​រយៈពេល​ជាច្រើន​ខែ​។

ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ Air​ Lines​ Co​ ប្រកាស​ថា​ ខ្លួន​នឹង​ផ្អាក​ផ្លូវ​ចាប់ពី​ខែក្រោយ​នេះ​ ព្រោះ​ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់​លាន​នាក់​បាន​ចូលរួម​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ជុំវិញ​សំណង​សម្រាប់​ឧក្រិដ្ឋ​កម្ម​សម័យ​សង្គ្រាមលោក​លើក​ទី​ ២ ប្រឆាំង​នឹង​មនុស្សជាតិ​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​សេអ៊ូល​ថា​ “ដើម្បី​ទូទាត់​តម្រូវការ​ទាប​ទៅ​ជប៉ុន​ ក្រុមហ៊ុន​នឹង​បង្កើន​ចំនួន​ជើងហោះហើរ​ទៅកាន់​ទីផ្សារ​ជំនួស​ដូចជា​ប្រទេស​ចិន​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អូ​សេ​អា​នី​ដូចជា​ប្រទេស​ Guam​ អូស្ត្រាលី​ និង​ណូវែល​ហ្សេ​ឡង់​”។

ទីភ្នាក់ងារព័ត៌មាន​យ៉ុន​ហាប់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​បាន​រាយការណ៍​ថា​ ផ្លូវអាកាស​ជាង​ ៦០​ ទៅកាន់​ជប៉ុន​នឹង​រង​ផល​ប៉ះពាល់​។កាលពី​ថ្ងៃអង្គារ​ ក្រុមហ៊ុន​ Korean​ Air​ បាន​ប្រកាស​ផ្អាក​ផ្លូវ​អាកា​សប៊ូ​សាន​ទៅកាន់​អូ​សា​កា​ដែល​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​ កញ្ញា​។

ផ្លូវអាកាស​កោះ​ជេ​ជូ​-កោះ​អូ​សា​កា​ និង​កោះ​ជេ​ជូ​-ណា​រី​តា​នឹង​ត្រូវ​ផ្អាក​ដំណើរការ​ចាប់ពី​ខែ​ វិច្ឆិកា​។លើស​ពីនេះ​ទៀត​ ក្រុមហ៊ុន​អាកាសចរណ៍​ Korean​ Air​ នឹង​បញ្ឈប់​ការហោះហើរ​ជា​បណ្តោះអាសន្ន​ពីទី​ក្រុង​សេអ៊ូល​ទៅ​អាសា​ហ៊ី​កា​វ៉ា​ កា​ហ្គូ​ស៊ី​ម៉ា​ និង​កូ​ម៉ា​ស៊ូ​ដែល​ចាប់ផ្តើម​នៅ​ចុងខែ​ កញ្ញា​។

ទំនាក់ទំនង​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ជិតខាង​ទាំងពីរ​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ ដោយសារ​ជម្លោះ​ជុំវិញ​ការ​បញ្ជូន​កូរ៉េ​ខាងត្បូង​របស់​ជប៉ុន​នៅ​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​ ដែល​បាន​បង្ខំឲ្យ​ជនជាតិ​កូរ៉េ​រាប់​លាន​នាក់​ធ្វើការ​ឱ្យ​ជប៉ុន​ និង​បាន​បញ្ជា​ឱ្យ​ស្ត្រីជន​ជាតិ​កូរ៉េ​ជាង​ ២ សែន​នាក់​ធ្វើការ​ជា​ទាសករ​ផ្លូវភេទ​ដល់​យោធា​ខ្លួន​។

សង្រ្គាម​ពាណិជ្ជកម្ម​បាន​កើតឡើង​ដល់​ចំណុច​មួយ​ដែល​ប្រទេស​ទាំងពីរ​បាន​វាយលុក​គ្នា​ទៅវិញទៅមក​ពី​បញ្ជីពាណិជ្ជកម្ម​ដែល​អាច​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​សកល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here