ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Beijing Construction Group Co.,Ltd (BUCG) របស់ប្រទេសចិន នឹងសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុ ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងប្រកបដោយភាពរលូន ប្រសិទ្ធភាព និងគុណភាពខ្ពស់។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងសិក្ខាសាលាស្តីពី “ការសិក្សាផែនការមេ និងសិមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុ” នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនធំលំដាប់ពិភពលោកដែលបានមានបទពិសោធក្នុងសាងហេដ្ឋារចនសម្ព័ន្ធធំៗ ដូចជាប្រព័ន្ធលូ ផ្លូវថ្លល់ និងអាងចម្រោះជាដើមនៅតាមបណ្តាប្រទេសនានា ទើបក្រសួងការជ្រើសរើសក្រុមហ៊ុននេះ សិក្សាផែនការមេមុនធ្វើការសាងសង់។
-->
លោកបន្តថា បន្ថែមពីនេះ ទៀត ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុបានឱ្យក្រុមហ៊ុនមួយទៀតមកពីប្រទេសសឹង្ហបុរី Asia Infrastructures មកជួយមើល និងតាមដានបន្ថែមទៀតលើការសាងសងនេះ ដើម្បីធ្វើកិច្ចការនេះឱ្យកាន់តែត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធនានាដើម្បីគ្រប់គ្រងនូវអាងចម្រោះប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រីបន្តថា នៅក្នុងក្រុងព្រះសីហនុនេះ មានអាងសម្រស់ទឹកខ្វក់ដែលបានកសាងប្រាក់កម្ចីពីធនាគារពភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសាងសង់ចប់នៅក្នុងឆ្នាំ ២០១៦ នៅលើទំហំដី ១៦ ហិកតា ហើយកន្លែងដែលបានធ្វើនេះ គឺអាចទទួលបាន ១០០ ម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់សម្រស់ទឹកខ្វក់មុននឹងហូទៅកាន់សមុទ្រ។
លោកបន្ថែមថា តែដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿនមានទាំងអគារពាណិជ្ជកម្ម សណ្ឋាគារតូច ធំ ខុនដូ ផ្ទះសំណាក់ កំពុងកើតឡើងជាបន្តបន្ទាប់ បញ្ហាសំណល់រឹងរាវក៏មានការកើនឡើងផងដែរ ទាមទារឱ្យរាជរដ្ឋាភិបាលគិតគូរដោះស្រាយជាចាំបាច់នូវប្រព័ន្ធអាងច្រោះទឹកកខ្វក់ ដើម្បីបញ្ចៀសនឹងកាត់ បន្ថយការបំពុលបរិស្ថានទឹកសមុទ្រ និងឆ្នេរខ្សាច់។
លោកបន្ថែមថា ហើយអាងចម្រោះប្រមាណ ១៦ ហិកតានេះ មិនអាចឆ្លើយតបទៅនឹងការកើនឡើងទាំងនេះនោះទេ ដែលតម្រូវឱ្យមានការដោះស្រាយបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅក្នុងក្រុងព្រះសីហនុ ហើយផែនការមេនេះ នឹងចូលរួមដោះស្រាយបានប្រមាណ ៤០០០០ ម៉ែត្រគីបក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០២១ ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់ក្រុងព្រះសីហនុត្រូវកាអាងចម្រោះ និង ប្រព័ន្ធទឹកកខ្វក់ មាន ៤កន្លែង ទើបអាចទ្រទ្រង់បាននូវចំនួនទឹកដែលចេញទៅកាន់សមុទ្រ៕