ដោយ Donald Lee
ភ្នំពេញៈ ទីផ្សារអាមេរិកបានដួលរលំកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធលើទំនិញចិនទាំងអស់ និងបានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ចាកចេញពីប្រទេសចិន។

ដោយ Donald Lee
ភ្នំពេញៈ ទីផ្សារអាមេរិកបានដួលរលំកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធលើទំនិញចិនទាំងអស់ និងបានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ចាកចេញពីប្រទេសចិន។

ក្រុមហ៊ុន Dow Jones Industrial Average ក្រុមហ៊ុន S&P 500 និងក្រុមហ៊ុន Nasdaq Composite ធ្លាក់ចុះជាងពីរភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីការសរសេរលើបណ្តាញសង្គមរបស់លោក Trump។
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple Inc បានធ្លាក់ចុះជិត៥ភាគរយ ដោយសារតែការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅចិន។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា “ប្រទេសរបស់យើងបានខាតបង់រាប់ពាន់លានដុល្លារជាមួយចិន អស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេបានលួចកម្មសិទ្ធិបញ្ញារបស់យើង ក្នុងអត្រារាប់រយលានដុល្លារក្នុងមួយឆ្នាំ ហើយពួកគេចង់បន្តទៀត”។
លោក Trump បានសរសេរថា “ខ្ញុំនឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងទេ! យើងមិនត្រូវការចិនទេ” ។
លោក Trump បានបញ្ជាឱ្យដំឡើងពន្ធគយពី២៥ភាគរយ ទៅ៣០ភាគរយសម្រាប់ទំនិញចិនដែលមានតម្លៃ២៥០ពាន់លានដុល្លារ និងដាក់ពន្ធ៥ភាគរយលើកញ្ចប់ទំនិញផ្សេងទៀត មានតម្លៃចាប់ពី៣០០ពាន់លានដុល្លារ ស្មើនឹង១៥ភាគរយ បន្ទាប់ពីចិនបានប្រកាសពន្ធថ្មីលើទំនិញអាមេរិក។

ការដំឡើងពន្ធរបស់ចិនលើទំនិញអាមេរិកកើតឡើង បន្ទាប់ពីមានការព្រមានម្តងហើយម្តងទៀតថា នឹងសងសឹក ប្រសិនបើអាមេរិកដាក់ពន្ធថ្មីលើទំនិញចិន ដែលមានតម្លៃ៣០០ពាន់លានដុល្លារ៕