ដោយ Donald Lee
ភ្នំពេញ៖ អ្នកតំណាងពាណិជ្ជកម្មចិនបានអំពាវនាវជាបន្ទាន់ទៅកាន់មន្រ្តីសេដ្ឋកិច្ចអាមេរិកឱ្យចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ ខណៈទីផ្សារនៅជុំវិញពិភពលោកបានធ្លាក់ចុះ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក- ចិន បានឡើងកំដៅយ៉ាងខ្លាំងកាលពីចុងសប្តាហ៍នេះ។
បើយោងតាមប្រធានាធិបតីអាមេរិក Donald Trump។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថា “ចិនបានទាក់ទងជាមួយមន្ត្រីពាណិជ្ជកម្មកំពូលរបស់យើងកាលពីយប់មិញ ហើយបាននិយាយថា “ សូមវិលត្រឡប់មកតុពិភាក្សាវិញ” ដូច្នេះយើងនឹងត្រលប់ទៅតុចរចាវិញ ហើយខ្ញុំគិតថាពួកគេចង់ធ្វើអ្វីមួយ”។
-->
លោក Trump បានបន្ថែមថា “ពួកគេត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពួកគេយល់ថា នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះការធ្វើបែបនេះ។ នេះគឺជាការវិវត្តវិជ្ជមានមួយសម្រាប់ពិភពលោក”។
ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីគោលនយោបាយ “អាមេរិកទីមួយ” របស់លោក Trump និងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនដែលកំពុងបន្តធ្វើឱ្យផលិតផលក្នុងស្រុកសរុបរាប់ពាន់លានដុល្លារក្នុងបាត់បង់ប្រាក់ចំណូល ហើយសេដ្ឋកិច្ចប្រទេសមួយចំនួនបានធ្លាក់ចុះ ឬកំពុងធ្លាក់ចុះសេដ្ឋកិច្ចជាលទ្ធផលមកកត្តាខាងលើ។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប អាឡឺម៉ង់បានរងផលប៉ះពាល់នៅត្រីមាសទី២ ដោយសារការធ្លាក់ចុះនៃវិស័យផលិតកម្មរថយន្ត។
អ្នកវិភាគរំពឹងថា ការធ្លាក់ចុះផ្សេងទៀតនឹងកើតឡើងក្នុងត្រីមាសទី ៣ ដែលធ្វើឱ្យសេដ្ឋកិច្ចអាឡឺម៉ង់ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចជាយថាហេតុ បើទោះបីរដ្ឋាភិបាលមានផែនការបូមលុយអឺរ៉ូដើម្បីជំរុញសេដ្ឋកិច្ចក៏ដោយ។
ប្រទេសតួកគី អាហ្សង់ទីន អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង និងវេណេហ្ស៊ុយអេឡាកំពុងស្ថិត ឬនឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារបញ្ហាបំណុល នយោបាយ និងហិរញ្ញវត្ថុកំពុងបន្ត។
នៅក្នុងទ្វីបអាស៊ី រដ្ឋាភិបាលសឹង្ហបូរីបានព្យាករណ៍ពីកំណើនផលិតផលសរុបក្នុងស្រុករបស់ខ្លួនជាថ្មីម្តងទៀតដែលមានកំណើនដល់ជិតសូន្យភាគរយ ដោយប្រទេសនេះបានក្លាយជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់បំផុតនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរីបានអោយដឹងថា សេដ្ឋកិច្ចសឹង្ហបូរីត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី ០.០ ភាគរយទៅ ១ភាគរយនៅឆ្នាំនេះ ហើយទំនងជាឈានដល់ការធ្លាក់ចុះមួយទៀតនៅក្នុងត្រីមាសទី៣ ដែលបង្ហាញថា វាជាការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ៕