ដោយ Donald Lee
ឥណ្ឌូនេស៊ីៈ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសពីទីតាំងថ្មីនៃរដ្ឋធានីនៅខេត្ត Kalimantan នៃខាងកើតនៅតំបន់ព្រៃបរណេអូ (Borneo) កាលពីថ្ងៃច័ន្ទកន្លងមកនេះ។

ដោយ Donald Lee
ឥណ្ឌូនេស៊ីៈ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសពីទីតាំងថ្មីនៃរដ្ឋធានីនៅខេត្ត Kalimantan នៃខាងកើតនៅតំបន់ព្រៃបរណេអូ (Borneo) កាលពីថ្ងៃច័ន្ទកន្លងមកនេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយថា លោកបានជ្រើសរើសយកតំបន់ Bukit Soeharto នៅខេត្ត East Kalimantan ដើម្បីធ្វើជារដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។
ទីតាំងរដ្ឋធានីថ្មីនេះ ត្រូវចំណាយរយៈពេលពីរម៉ោងពីទីក្រុងហ្សាការតា តាមរយៈជើងហោះហើរ។
ការផ្លាស់ប្តូរទីតាំងរដ្ឋធានីនេះ គឺដោយសារតែចំនួនប្រជាជនច្រើនពេក នៅហ្សាការតា ការកកស្ទះចរាចរណ៍ និងទឹកជំនន់ដែលបណ្តាលឱ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ។
លោក Joko បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃច័ន្ទកន្លងមកថា “ហ្សាកាតាបានទទួលបន្ទុកដ៏ច្រើន លើសលប់ ដែលជាមជ្ឈមណ្ឌលរដ្ឋបាល ពាណិជ្ជកម្ម ហិរញ្ញវត្ថុ អាជីវកម្ម និងសេវាកម្មក៏ដូចជាការធ្វើជាព្រលានយន្តហោះ និងកំពង់ផែសមុទ្រធំបំផុតរបស់ប្រទេស”។
ការផ្លាស់ប្តូរទីតាំងរដ្ឋធានីទៅតំបន់ព្រៃ Borneo ដែលមិនទាន់មានការអភិវឌ្ឍត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៥ឆ្នាំ។
រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី លោក Bambang Brodjonegoro បាននិយាយថា ការអភិវឌ្ឍគម្រោង និងការដឹកជញ្ចូនខាងដឹកនាំដ៏ធំ នឹងត្រូវបែងចែកជាពីរដំណាក់កាល គឺការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅឆ្នាំ ២០២០-២០២១ និងការកសាងការិយាល័យរដ្ឋាភិបាលនៅឆ្នាំ ២០២២-២០២៤ ៕