ដោយ វុត្ថា
ភ្នំពេញៈ ប្រភេទអាជីវកម្មដែលសហគ្រិនត្រូវជ្រើសរើស នៅពេលបង្កើតអាជីវកម្មដំបូងមានបីប្រភេទត្រូវពិចារណាគឺ ក្រុមហ៊ុនឯកកម្មសិទ្ធិ (Sole Proprietorship) ក្រុមហ៊ុនសហកម្មសិទ្ធិ (Partnership) និង ក្រុមហ៊ុនសាជីវកម្ម (Corporation)។
ក្រុមហ៊ុនឯកកម្មសិទ្ធ ជាប្រភេទពាណិជ្ជកម្មដ៏សាមញ្ញជាងគេ ដែលមនុស្សម្នាក់ជាអ្នកប្រតិបត្តិពាណិជ្ជកម្មមួយ។ ក្រុមហ៊ុនឯកកម្មសិទ្ធិ មិនមែនជាស្ថាប័នស្របច្បាប់នោះឡើយ ពោលគឺមនុស្សម្នាក់អាចធ្វើជាម្ចាស់អាជីវកម្មមួយបាន ហើយម្នាក់នោះជាអ្នកទទួលខុសត្រូវរាល់បំណុលរបស់ខ្លួន។






