ចំណេះដឹង​! តើ​គួរ​សិក្សា​ពី​ប្រភេទ​អាជីវកម្ម​យ៉ាងដូច​ម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ ​ប្រភេទ​អាជីវកម្ម​ដែល​សហគ្រិន​ត្រូវ​ជ្រើសរើស​ នៅពេល​បង្កើត​អាជីវកម្ម​ដំបូង​មាន​បី​ប្រភេទ​ត្រូវ​ពិចារណា​គឺ​ ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ (Sole​ Proprietorship​) ក្រុមហ៊ុន​សហកម្មសិទ្ធិ​ (Partnership​) និង​ ក្រុមហ៊ុន​សាជីវកម្ម​ (Corporation​)។

ក្រុមហ៊ុន​ឯក​កម្ម​សិទ្ធ​ ជា​ប្រភេទ​ពាណិជ្ជកម្ម​ដ៏​សាមញ្ញ​ជាងគេ​ ដែល​មនុស្សម្នាក់​ជា​អ្នកប្រតិបត្តិ​ពាណិជ្ជកម្ម​មួយ​។ ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ មិនមែន​ជា​ស្ថាប័ន​ស្របច្បាប់​នោះ​ឡើយ​ ពោល​គឺ​មនុស្សម្នាក់​អាច​ធ្វើជា​ម្ចាស់​អាជីវកម្ម​មួយ​បាន​ ហើយ​ម្នាក់​នោះ​ជា​អ្នកទទួល​ខុសត្រូវ​រាល់​បំណុល​របស់​ខ្លួន​។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ជា​ប្រភេទ​ពាណិជ្ជកម្ម​ ដែល​មានការ​ចូលរួម​ទុន​ពី​ដៃគូ​ពាណិជ្ជកម្ម​ច្រើនលើស​ពី​ពីរ​នាក់​។ ដៃគូ​ពាណិជ្ជកម្ម​អាច​ជា​បុគ្គល​ ពាណិជ្ជកម្ម​ អង្គការ​មិន​គិត​ប្រាក់ចំណេញ​ សាលា​ រដ្ឋាភិបាល​ជាដើម​។

ក្រុមហ៊ុន​សាជីវកម្ម​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ ដែល​គ្រប់គ្រង​ដោយ​អ្នកដឹកនាំ​ម្ចាស់ភាគហ៊ុន​ជាច្រើន​នាក់​។ ក្រុមហ៊ុន​សាជីវកម្ម​ ទទួលខុសត្រូវ​ដោយ​ស្របច្បាប់​ចំពោះ​សកម្មភាព​និង​បំណុល​របស់​ក្រុមហ៊ុន​ មិនមែន​ម្ចាស់ភាគហ៊ុន​នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here