នៅ​ពីក្រោយ​ការ​ហក់​ឡើង​នៃ​តម្លៃ​មាស​កើនឡើង​ជិតដល់​កម្រិតខ្ពស់​បំផុត​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ មាស​បាន​ឈាន​ដល់​កំរិត​បំបែក​ឯកទ្ទ​កម្ម​ នៃ​តម្លៃ​ជិត ១​,៦០០ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) ដោយសារតែ​វិនិយោគិន​បារម្ភ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

មាស​បាន​ឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​ ក្នុងរយៈពេល​ប្រាំមួយ​ឆ្នាំ​ បើ​គិត​ពី​ថ្ងៃ​ ច័ន្ទ​កន្លងមក​នេះ​ ដោយមាន​តម្លៃ​ដល់ទៅ
១​,៥៥០ដុល្លារ​ក្នុង​មួយ​អោន​ កើនឡើង២០ភាគរយ​ចាប់ពី​ដើមឆ្នាំ​នេះ​។

លោក​ Madhavi​ Mehta​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Kotak​ Securities​ Ltd​ បាន​និយាយ​ថា​ “ជាមួយនឹង​សញ្ញា​នៃ​វិបត្តិសេដ្ឋកិច្ច​ យើង​បានឃើញ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ការ​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​ ដែល​មាន​សុវត្ថិភាព​ ដូចជា​ មាស​”។

អ្នក​ជួញដូរ​មាស​ក្រុមហ៊ុន​ ABC​ Bullion​ បាន​ប្រាប់​សារព័ត៌មាន​ The​ Sydney​ Morning​ Herald​ ថា​ តម្លៃ​មាស​កំពុងតែ​ឈាន​ដល់​តម្លៃ ១៦០០ដុល្លារ​ក្នុង​មួយ​អោន​។

ក្រុមហ៊ុន​ ABC​ Bullion​ បាន​ឲ្យដឹង​ថា​ “នៅពេល​ការ​តម្លៃ​បាន​ឡើង​លើស​កំរិត​ ១,៥៣០​ដុល្លារ​ វា​ជា​សញ្ញា​ថា​តម្លៃ​មាស​នឹង​មានការ​កើនឡើង​”។

ក្រុមហ៊ុន​បាន​បន្ថែម​ថា​ “ឥឡូវនេះ​ យើង​ឃើញ​តម្លៃ​មាស ១​,៥៣០ដុល្លារ​ ក្នុង​មួយ​អោន​ ហើយ​វា​អាច​នឹង​មាន​ពី ១​,៥៩០​ ដុល្លារ​ទៅ ១​,៦០០ដុល្លារ​”។

ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ក៏បាន​ទិញ​មាស​ផង​ដែរ​។ យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​ មាស​បម្រុង​របស់​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ កាលពី​ឆ្នាំមុន​បាន​កើនឡើង​ដល់ ៦៥១.៥​ តោន​ដែល​ជា​កំណើន​ប្រចាំឆ្នាំ ៧៤ភាគរយ​។

មាស​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​បំផុង​ និង​រក្សា​តម្លៃពិត​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​ ដែល​អាច​មានការ​ប្រែប្រួល​នៅ​ជុំវិញ​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here