ការសិក្សា​៖ ការ​វិនិយោគ​លើ​សណ្ឋាគារ​នៅ​អាស៊ី​កើន​ដល់​ ៤៥០០លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ ​ការ​វិនិយោគ​សណ្ឋាគារ​នៅ​តំបន់​អាស៊ី​ បាន​កើនឡើង​ដល់​ទឹកប្រាក់៤​,៥ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៦​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ នេះ​ ដោយមាន​ដើមទុន​ជាង​ពាក់កណ្តាល​បាន​មក​ប្រទេស​ជប៉ុន​ ចិន​ និង​អូស្ត្រាលី​ ដោយ​អ្នកទិញ​ក្នុង​ស្រុក​។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ JLL​ ស្តី​ពី​ការ​វិនិយោគ​សណ្ឋាគារ​ ចេញផ្សាយ​កាលពី​កន្លងមក​នេះ​បាន​បង្ហាញថា​ វិនិយោគិន​កំពុង​ប្រឈមមុខនឹង​សម្ពាធ​កាន់តែ​ខ្លាំង​ ក្នុង​ការ​ដាក់​ពង្រាយ​ដើមទុន​ ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក​។ ដើម្បី​បង្កើត​ប្រាក់ចំណេញ​ គោលដៅ​វិនិយោគិន​មួយចំនួន​ បាន​បែ​មក​ងរ​កឱកាស​នៅក្នុង​ប្រទេសកំណើត​របស់​ពួកគេ​។

របាយការណ៍​ដដែល​បន្ត​ថា​ ទីផ្សារ​សណ្ឋាគារ​នៅ​ប្រទេស​ជប៉ុន​ បាន​កត់ត្រា​នូវ​បរិមាណ​ប្រតិបត្តិ​ការ​ក្នុង​ស្រុក​ខ្ពស់​បំផុត​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​ចំនួន ១​,១៤​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៦ខែ​ដំបូង​ក្នុង​ឆ្នាំនេះ​។ ក្នុងចំណោម​នេះ​ក្រុមហ៊ុន​ REIT​ របស់​ជប៉ុន​មាន​ចំនួន​ជិត​ពាក់កណ្តាល​ នៃ​ចំនួន​ទឹកប្រាក់​សរុប​ដែល​បាន​វិនិយោគ​នៅក្នុង​ទីផ្សារ​។ នេះ​បាន​មក​ពី​កិច្ច​ព្រមព្រៀង​ ដូចជា​ ការ​វិនិយោគ​សាជីវកម្ម​សណ្ឋាគារ​ Japan​ Hotel​ REIT​ Investment​ Corporation​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៥៦៣.៥​ លាន​ដុល្លារ​អាមេរិក​ដែល​បាន​ទិញ​យក​សណ្ឋាគារ​ Hilton​ Tokyo​ Odaiba​ និង​ការទិញ​សណ្ឋាគារ​ Hotel​ Oriental​ Express​ Osaka​ Shinsaibashi​ មាន​ចំនួន​ ២៥​,២លាន​ដុល្លារ​។

លោក​ Mike​ Batchelor​ នាយក​ប្រតិបត្តិ​អាស៊ី​ ក្រុមហ៊ុន​ JLL​ Hotels​ &​Hospitality​ បាន​មានប្រសាសន៍​ថា​ “តម្រូវការ​របស់​វិនិយោគិន​ស្ថាប័ន​ជប៉ុន​កំពុង​កើនឡើង​ ដោយសារតែ​កម្ចី​ការប្រាក់​ទាប​ និង​ការ​រំពឹង​ទុក​នៃ​ការ​បន្ត​កើនឡើង​ទីផ្សារ​ នៅ​ពីក្រោយ​ព្រឹត្តិ​ការណ៍​ទ្រង់ទ្រាយ​ធំ​នា​ពេល​ខាងមុខ​ ដូចជា​ ព្រឹត្តិ​ការណ៍​កីឡាបាល់ឱប​ពិភពលោក​ឆ្នាំ​ ២០១៩​ Tokyo ​២០២០​ និង​ពិព័រណ៍​ពិភពលោក​ឆ្នាំ២០២៥​” (2019​ Rugby​ World​ Cup​, Tokyo​ 2020​ and​ the​ 2025​ World​ Expo​ )។

លោក​បាន​បន្ថែម​ថា​ “យើង​ជឿជាក់​ថា​ការ​កើនឡើង១២ភាគរយ​ នៃ​ការ​ព្យាករ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ទៅកាន់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ២០១៩​ នឹង​បន្ត​ជំរុញ​វិនិយោគិន​ក្នុង​ស្រុក​ស្វែងរក​ឱកា​សវ​និ​យោគ​ លើ​បដិសណ្ឋារ​កិច្ច​នៅ​តាម​ទី​ក្រុង​ធំៗ​ដូចជា​តូក្យូ​និង​អូ​សា​កា​ក្នុងរយៈពេល​ពេញ​មួយឆ្នាំ​”។

បន្ទាប់ពី​ប្រទេស​ដែល​មាន​ទីផ្សារ​ជួញដូរ​ច្រើន​បំផុត​ទី២​ នៅក្នុង​តំបន់​គឺ​ប្រទេស​ចិន​ដែល​បាន​ចុះបញ្ជី​ចំនួន១​,១ ពាន់​លាន​ដុល្លារ​ក្នុង​ទំហំ​វិនិយោគ​ក្នុង​ស្រុក​។ នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​ ក្រុមហ៊ុន​អិន​ធើ​ណិ​ត JD.com​ បាន​ទិញ​វិមាន​ Beijing​ Jade​ Palace​ ក្នុង​តម្លៃ៤០០លាន​ដុល្លារ​អាមេរិក​។ សណ្ឋាគារ​នេះ​ គ្រោង​នឹង​ផ្លាស់​ប្តូរ​ទៅជា​ការិយាល័យ​ប្រើ​ចម្រុះ​នៅ​ចុងឆ្នាំ​។

លោក​ Batchelor​ មានប្រសាសន៍​ថា​ “កិច្ច​ព្រមព្រៀង​នេះ​ គឺជា​ផ្នែក​មួយ​នៃ​រលក​នៃ​វិនិយោគិន​ក្នុង​ស្រុក​ទិញ​ទ្រព្យសម្បត្តិ​សណ្ឋាគារ​ សម្រាប់​បំ​លែង​ទៅជា​ការប្រើ​ប្រាស់​ជំនួស​ទៅជា​ការិយាល័យ​”។

ទីផ្សារ​បដិសណ្ឋារ​កិច្ច​របស់​ប្រទេស​អូស្ត្រាលី​ ក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ ដែល​មាន​ជិត៨០ភាគរយ​ នៃ​ទឹកប្រាក់​សរុប៣៨៨​,២លាន​ដុល្លារ​អាមេរិក​ ដែល​បាន​វិនិយោគ​ការដោះដូរ​ពាណិជ្ជកម្ម​ ក្នុង​ស្រុក​រួមមាន​សណ្ឋាគារ​ NEXT​ Hotel​ Brisbane​, Hilton​ Surfers​ Paradise​ ​សណ្ឋាគារ​ MACq​ 01​ Hotel​ និង​សណ្ឋា​គា​ Mayfair​ Hotel​ Adelaide​។

លោក​ Craig​ Collins​ នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​អូស្រ្តាលី​ក្រុមហ៊ុន​ JLL​ Hotels​ &​Hospitality​ បានឱ្យ​ដឹង​ថា​ ទំហំ​ទីតាំង​និង​ប្រភេទ​នៃ​អចលនទ្រព្យ​ ដែល​ត្រូវ​បាន​ជួញដូរ​ក្នុង​ឆមាស​ទី១សមស្រប​ ទៅ​នឹង​អាណត្តិ​របស់​វិនិយោគិន​ក្នុង​ស្រុក​ធំៗ​ ដែល​មាន​ឥទ្ធិពល​។ ចាប់ពី​ឆ្នាំ២០១៨​ ដល់​ខែមិថុនា​ ឆ្នាំ២០១៩​ អ្នកទិញ​របស់​ប្រទេស​អូស្រ្តាលី​កើនឡើង​ច្រើនជាង​បីដង​ នៃ​កម្រិត​មូលធន​របស់​ពួកគេ​ ដែល​បាន​វិនិយោគ​លើ​សណ្ឋាគារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here