អគារ CDC។ រូបថត៖ សហការី
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ ដែលបានដាក់ស្នើសុំការអនុញ្ញាតកាលពីពេលកន្លងទៅ ពេលនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណតាមសំណូមពរ ដើម្បីដំណើរការចាប់ផ្តើមសាងសង់ និងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដែលស្ថិតនៅក្នុងខេត្ត ក្រុង ផ្សេងៗពីគ្នា រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងក្រុងព្រះសីហនុ ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
-->
១- “HAI GANG GRAND HOTEL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៩០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១កន្លែង។
២- “XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១.១១១បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៦៨កន្លែង។
៣- “SCHNEITEC SUSTAINABLE CO., LTD” គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។
៤- “SCHNEITEC SUSTAINABLE CO., LTD” គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង៕