ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិនបានបើកវេទិការ ស្តីពីយន្តការនៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធដើម្បីបង្ហាញកិច្ច សហប្រតិបត្តិការល្អ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនចិនឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាថ្លែងក្នុងវេទិការ ស្តីពីយន្តការ នៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធរវាងកម្ពុជា និងចិននៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩នេះថា វេទិការនេះមាន សារៈសំខាន់ណាស់ដើម្បីឲ្យអ្នកវិនិយោគទុនចិនស្វែងយល់ពីកិច្ចសហប្រតិបត្តការ នៃប្រទេសទាំងពីរ លើវិស័យ សេដ្ឋកិច្ច និងសារពើពន្ធនេះ។
-->
លោកបន្តថា វេទិកានេះ ក៏បានបង្ហាញពីច្បាប់បទដ្ឋានរបស់កម្ពុជាពាក់ព័ន្ធលើការយកពន្ធត្រួតគ្នា ជាប្រយោជន៍មិន អោយអ្នកវិនិ យោគខាតបង់ច្រើន ជាពិសេសចង់បង្ហាញពី យន្តការថ្មីៗក្នុងសម័យ បច្ចេកវិទ្យាក្នុងការចុះបញ្ជីក្រុមហ៊ុន ចំណេញ ពេលវេលា និងកាត់បន្ថយមិនអោយមានអំពើពុករលួយ។
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានស្វាគមន៍ចំពោះវេទិកា ស្តីពីយន្តការនៃកិច្ចសហប្រតិបត្តិការ ផ្នែកសារពើពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិននេះ ដោយបានចាត់ទុកថានេះ គឺជាកិច្ចសហប្រតិបត្តិល្អ រវាងប្រទេសកម្ពុជា និងចិនឲ្យកាន់តែល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
កម្ពុជា-ចិនបានកាលពីកន្លងមកនេះ បានកំណត់ផែនការវិនិយោគថ្មីថា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យបានដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនបានឈានដល់កម្រិតមួយលើសពីការរំពឹងទុក ពោលគឺមាន រហូតដល់ជាង៦ពាន់លានដុល្លារអាមេរិក។

ប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើនរាប់ចាប់ពីវិស័យសំណង់ឡើងទៅក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀងមកពីតំបន់អាស៊ី និងអឺរ៉ុប៕