ការ​វិនិយោគ​អចលនទ្រព្យ​ចិន​នៅ​បរទេស​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការគ្រប់គ្រង​មូលធន​

0

ដោយ​ Donald​ lee​

ភ្នំពេញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​បរទេស​ដោយ​ជនជាតិ​ចិនដីគោក​បាន​ធ្លាក់ចុះ​មិនធ្លាប់​មាន​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​ ២០១៩​ បើ​គិត​ចាប់តាំងពី​ ៧ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cushman​ &​ Wakefield​ ។

របាយការណ៍​បាន​រក​ឃើញថា​ ការ​វិនិយោគ​អចលនទ្រព្យ​ចិន​នៅ​បរទេស​បាន​ធ្លាក់ចុះ​ ៦៦​ ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​កំពុង​កើតឡើង​ និង​ចិន​ផ្តោត​លើ​ការគ្រប់គ្រង​មូលធន​ ពិសេស​គឺ​រារាំង​អ្នក​វិនិយោគ​ពី​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​។

របាយការណ៍​បាន​បញ្ជាក់​ថា​ “ការ​ធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​គោលនយោបាយ​វិនិយោគ​ក្រៅប្រទេស​ដែល​កំពុង​មាន​ភាព​តានតឹង​ និង​រឹត​បន្តឹង​កម្ចី​អចលនទ្រព្យ​នៅ​ចិន​ រួម​ជាមួយ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​ដែល​បាន​កើតឡើង​”។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត​ ៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ទោះ​យ៉ាងណា​របាយការណ៍​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ក្រៅប្រទេស​ពី​អ្នក​វិនិយោគ​ហុងកុង​នៅពេល​ដែល​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​គាំទ្រ​អស់​រយៈពេល​ជាច្រើន​ខែ​ និង​នៅតែ​បន្ត​រញ្ជួយ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​អាស៊ី​នេះ​។

វិនិយោគិន​ហុងកុង​បាន​បោះ​លុយ​ចូលក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​សឹង្ហ​បូរី​ ខណៈ​ប្រទេស​នេះ​កំពុងតែ​ធ្លាក់​ចូលក្នុង​វិបត្តិ​នៅ​ឆ្នាំនេះ​។

របាយការណ៍​បាន​រក​ឃើញថា​ វិនិយោគិន​ហុងកុង​បាន​ដាក់​ប្រាក់​ចំនួន​ ១,៤​ ពាន់​លាន​ដុល្លារ​ដល់​អចលនទ្រព្យ​សឹង្ហ​បូរី​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ ។

របាយការណ៍​របស់​ក្រុមហ៊ុន​ Cushman​ បាន​និយាយ​ថា​ “ប្រទេស​សឹង្ហ​បូរី​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​កាន់តែ​មាន​សុវត្ថិភាព​ បើ​ប្រៀបធៀប​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ដទៃទៀត​កំពុង​ប្រឈម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here