ដោយ Donald lee
ភ្នំពេញៈ ក្រសួងសុខាភិបាលថៃ បានប្រកាសពីការផ្លាស់ប្តូរបទប្បញ្ញត្តិថ្មី សម្រាប់មន្ទីរពេទ្យរដ្ឋរបស់ខ្លួន ដែលនឹងណែនាំតម្លៃខុសៗគ្នាសម្រាប់ជនជាតិថៃ និងអាស៊ានអាស៊ានជនបរទេស និងភ្ញៀវទេសចរ។
តារាងតម្លៃថ្មីនឹងចូលជាធរមាននៅថ្ងៃទី ២៩ ខែកញ្ញា ដែលតម្រូវឲ្យពលរដ្ឋអាស៊ាននឹងបន្តបង់ប្រាក់ដូចគ្នានឹងជនជាតិថៃ ខណៈចំនួនជនបរទេសដែលធ្វើការ ភ្ញៀវទេសចរ និងអ្នកចូលនិវត្តន៍ នឹងមានការកើនឡើងយ៉ាងខ្លាំង សម្រាប់ទិសដៅទេសចរសុខភាពរបស់ពួកគេ។
-->
វិស័យថែទាំសុខភាពថៃ មានទំនាក់ទំនងយ៉ាងសំខាន់ ទៅនឹងឧស្សាហកម្មទេសចរណ៍។ អាជ្ញាធរទេសចរណ៍ថៃបានបញ្ជាក់ថា ជនបរទេស ៣,៤២លាននាក់ បានទៅមន្ទីរពេទ្យឯកជនថៃ ក្នុងឆ្នាំ២០១៨ និងបានចូលរួមចំណែកជិត៦០០លានដុល្លារជាចំណូលសម្រាប់សេដ្ឋកិច្ច។
ថៃបានលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន ដោយមានការចំណាយទាប និងមានគុណភាពខ្ពស់ ជំនួសនីតិវិធីវេជ្ជសាស្ត្រថ្លៃៗ ដែលធ្វើឡើងដូចនៅអាមេរិក ឬប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
សេចក្តីប្រកាសរបស់ក្រសួង បានគ្របដណ្តប់លើនីតិវិធីនិងការចំណាយរបស់ពួកគេ។
ឧទាហរណ៍ ការធ្វើតេស្តរកមេរោគអេដស៍នឹងធ្វើឱ្យជនជាតិថៃ និងអាស៊ានចំណាយប្រហែលត្រឹមតែ ៧,៨០ដុល្លារ។ យោងតាមសេចក្តីជូនដំណឹងបានអោយដឹងថា អ្នកទេសចរនឹងត្រូវគេគិតថ្លៃលើសពី១០ដុល្លារ។
ការធ្វើតេស្តដែលមានតម្លៃថ្លៃជាងនេះ គឺដូចជាឆ្អឹងខ្នង MRI នឹងធ្វើឱ្យជនជាតិថៃ និងអាស៊ានចំណាយត្រឹមតែ៦១០ដុល្លារ។ អ្នកទេសចរនឹងត្រូវគិតថ្លៃប្រហែល ៩១៥ដុល្លារ៕