រដ្ឋាភិបាល​នឹង​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ទៀត​ ខណៈ​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​ចិន​មាន​ទឹក​ប្រា​ក់់​ជាង​ ២៥០០លាន​ដុល្លារ​អាមេរិក​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ រដ្ឋាភិបាល​ចិន​រហូត​មមក​ដល់ពេល​នេះ​ បាន​ផ្តល់​កម្ចីសម្បទាន​ដែល​មាន​អត្រា​ការប្រាក់​ទាប​ លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​និង​កំពុង​សាងសង់​ និង​សាង​សង​រួចរាល់​នៅ​កម្ពុជា​មាន​ទឹកប្រាក់​ចំនួន ២៥០០លាន​ដុល្លារ​អាមេរិក​។

ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ កាលពី​ចុង​សប្តាហ៍​មុន​ថា​ ថវិកា​ទាំងនេះ​ ត្រូវ​បាន​យក​ទៅ​ចំណាយ​លើ​ការសាងសង់​ផ្លូវ​ចំនួន២៩ខ្សែ​ ដែល​មាន​ចម្ងាយ​ ២៨៨៨គីឡូម៉ែត្រ​ ​និង​សាងសង់​ស្ពាន​ចំនួន៧​ ហើយ​ស្ពាន​មួយទៀត​បាន​នឹង​កំពុង​សាងសង់​ដែល​សរុប​មាន​ប្រវែង​ប្រមាណ​ ៨០០០​ម៉ែត្រ​ស្មើនឹង ៨គីឡូម៉ែត្រ​។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា​ ក្រៅពីនោះ​ឥណទាន​សម្បទាន​នោះ​ ត្រូវ​បាន​ចំណាយ​ទៅលើ​ការសាងសង់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​និង​ត្រៀម​សាងសង់​ផ្លូវជាតិ​លេខ៧១​C និង​ ផ្លូវជាតិ​លេខ១០​ ថែមទៀត​ដែល​មានការ​ចំណាយ​ ៣០០លាន​ថែមទៀត​។ ដូច្នេះ​ បើ​បូករួម​ទាំង​ថវិកា​ទាំងអស់​របស់​ថវិកា​របស់​រដ្ឋាភិបាល​ចិន​ មាន​ចំនួន​ ២៨៦៥លាន​ដុល្លារ​អាមេរិក​ ដែល​ត្រូវ​បាយ​កម​កសាង​ផ្លូវ​ ស្ពាន​ និង​កំពង់ផែ​នៅ​ភ្នំពេញ​។

លោក​បន្ថែម​ថា​ ជាមួយគ្នា​នេះ​រដ្ឋាភិបាល​ចិន​ ​គ្រោង​នឹង​ផ្តល់​ជាបន្តបន្ទាប់​ទៀត​ តាមរយៈ​គម្រោង​អភិវឌ្ឍន៍៥ឆ្នាំ​រំកិល​ របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​ពិភាក្សា​យ៉ាង​លម្អិត​លើ​គម្រោង​អទិ​ភាព​ ដាក់​ទៅ​អោយ​ភាគី​ចិន​យក​ទៅ​ពិនិត្យ​។ បើ​ភាគី​ចិន​ឯកភាព​ ​រដ្ឋាភិបាល​នឹង​បន្ត​ចចាត​ម្លៃ​ ជាមួយ​ក្រុមហ៊ុន​សាងសង់​ទាំងនោះ​ ក្នុង​ការសាងសង់​បន្ថែម​ទៀ​ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​នៅ​ច្រើនណាស់​ ក្នុង​ការ​ត្រៀម​ប្រើប្រាស់​ថវិកា​ចិន​ យក​មក​ប្រើប្រាស់​។

លោក​ស៊ុន​ ចាន់​ថុ​លបា​នប​ន្ថែ​មទៀ​តថា​ ក្រៅពី​ថវិកា​របស់​រដ្ឋាភិបាល​ចិន​ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ខ្ចី​ថវិកា​មក​ពី​ប្រទេស​កូរ៉េ​ ប្រទេស​ជប៉ុន​ ធនាគារពិភពលោក​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ផង​ដែរ​ ។ ទាំងនេះ​ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​ និង​ស្ថាប័ន​ទាំងនោះ​ ទើប​គេ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ តែ​សម្រាប់​ទំនាក់ទំនង​ជាមួយ​ភាគី​ចិន​ មាន​ទំនាក់ទំនង​ពិសេស​ មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ និង​នីតិវិធី​ក្នុង​ការ​ស្នើសុំ​ គឺ​មាន​ភាព​លឿន​ ក្នុង​ការ​យក​ថវិកា​មក​កសាង​ផ្លូវ​ ដើម្បី​តភ្ជាប់​ផ្លូវ​ពី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​។

លោក​បញ្ជាក់​ទៀ​ថា​ ​សម្រាប់​កម្ចី​សម្រាប់​ប្រទេស​ផ្សេង​ ក្រៅពី​ប្រទេស​ចិន​ គឺ​មាន​នីតិវិធី​យូ​ឆ្នាំ​ក្នុង​ការ​ស្នើសុំ​ យ៉ាងហោច​ណាស់២​ ទៅ៥ឆ្នាំ​ ទើប​ទទួល​បាន​ថវិកា​យក​មក​ប្រើប្រាស់​លើ​ការសាងសង់​ផ្លូវ​ ដែល​បណ្តាល​ឱ្យ​មានការ​ខាង​បង់​សេដ្ឋកិច្ច​ជាតិ​យ៉ាងច្រើន​។

លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​រង់ចាំ​ថវិ​កា​ទំា​ងនោះ​បានទេ​ ទើបត្រូវ​ស្វែងរក​ប្រភព​ថវិកា​មក​ពី​ប្រទេស​ ដែល​ប្រើប្រាស់​និ​តិ​វិធី​លឿន​បំផុត​ ​មាន​ភាព​ងាយស្រួល​ និង​មិន​ស្មុកស្មាញ​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗក្នុង​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here