លោក​ Donald​ Trump​ ថា​សេដ្ឋកិច្ច​ចិន​នឹង​ដួល​រលំ​ បន្ទាប់ពី​លោក​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump ​បាន​និយាយ​ថា​ បន្ទាប់ពី​លោក​បាន​ជាប់ឆ្នោត​ជាថ្មី​នៅ​ឆ្នាំក្រោយ​ លោក​នឹង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ ហើយនឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ដួល​រលំ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វី​តធឺ​ កាលពី​ថ្ងៃអង្គារ​ថា​ រដ្ឋាភិបាល​ចិន​សង្ឃឹមថា​ លោក​នឹង​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​ ក្នុង​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មានប្រយោជន៍​។ លោក​បាន​បន្ថែម​ថា​ នៅពេល​ដែល​លោក​ឈ្នះ​ការបោះឆ្នោត​ លោក​នឹង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​។

លោក​ Trump​ បាន​សរសេរ​ថា​ “គិតថា​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ប្រទេស​ចិន​នៅពេល​ដែល​ខ្ញុំ​ឈ្នះ​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​កាន់តែ​ពិបាក​។ ក្នុង​ពេលនេះ​សង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​ចិន​នឹង​ដួល​រលំ​ ហើយ​អាជីវកម្ម​ការងារ​ និង​ប្រាក់​នឹង​ខាត់​បង់​”។

ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ ភាព​មិន​ប្រាកដប្រជា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ខាតបង់​ប្រាក់ចំណូល​រាប់​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១​។

ជាអកុសល​សម្រាប់​លោក​ Trump​ ទិន្នន័យ​ផលិត​កម្ម​ថ្មី​ៗនេះ​បាន​រក​ឃើញថា​ ផលិតកម្ម​រោងចក្រ​នៅ​អាមេរិក​ បាន​ធ្លាក់ចុះ​ជាលើកដំបូង​ ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​បី​ឆ្នាំ​។

ទី​ផ្សា​អាមេរិក​បាន​ធ្លាក់ចុះ​ បន្ទាប់ពី​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ ដែល​ធ្វើ​ឱ្យ​វិនិយោគិន​មានការ​ព្រួយបារម្ភ​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​កំពុងតែ​ជិត​ឈាន​មកដល់​។

ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​ផលិតកម្ម​ចិន​មានការ​រីកចម្រើន​ ដែល​ធ្វើ​អ្នក​ព្យាករណ៍​សេដ្ឋកិច្ច​មានការ​ភ្ញាក់ផ្អើល​ ដែល​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។

សង្រ្គាម​ពាណិជ្ជកម្ម​ បាន​ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង​នៅ​ចុង​សប្តាហ៍​នេះ​ ខណៈ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​ បាន​អនុវត្ត​ការដំឡើង​ពន្ធ​លើ​ទំនិញ​របស់​គ្នា​ទៅវិញទៅមក​។

ធនាគារ​UBS​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​សបា​នព្យា​ករណ៍​ថា​ អាមេរិក​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​ ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

ធនាគារ​ស្វីស​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់ចុះ​ដល់ ១​,៨ភាគរយ​នៅ​ត្រីមាស​ទី៤នៃ​ឆ្នាំ២០១៩​។

សេដ្ឋវិទូ​នៅ​ធនាគារ​នេះ​បាន​បន្ថែម​ថា​ ការ​ធ្លាក់ចុះ​នេះ​នឹង​បន្ត​ដល់​ឆ្នាំ២០២០​ ជាមួយនឹង​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ បាន​ធ្លាក់ចុះ​ដល់០.៥​ ភាគរយ​ នៅក្នុង​ត្រីមាស​ទី​ ១ ហើយ​បន្ទាប់មក​បន្ត​ធ្លាក់ចុះ​ទៀត​នៅ​ត្រីមាស​បន្ទាប់​ដល់០​,៣ ភាគរយ​។

វិបត្តិសេដ្ឋកិច្ច​កើតឡើង​ នៅពេល​ដែល​សេដ្ឋកិច្ច​មួយ​ជួបប្រទះ​ នូវ​ការ​ធ្លាក់ចុះ២ត្រីមាស​ជាប់គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here