រដ្ឋាភិបាល​មានបំណង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយជា​ទី​ក្រុង​គុ​ជសម្រាប់​ភ្ញៀវ​ទេសចរណ៍​

0
រដ្ឋាភិបាល​មានបំណង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយជា​ទី​ក្រុង​គុ​ជសម្រាប់​ភ្ញៀវ​ទេសចរណ៍​
រដ្ឋាភិបាល​មានបំណង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយជា​ទី​ក្រុង​គុ​ជសម្រាប់​ភ្ញៀវ​ទេសចរណ៍​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​បង្ហាញ​បំណង​អភិ​ឌ្ឍ​ន៍​ទីក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយជា​ទី​ក្រុង​គុ​ជមួយ​សម្រាប់​អ្នក​ទេសចរណ៍​ជាតិ​  និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​ ដោយ​គ្រោង​ចំណា​ថវិកា​អភិវឌ្ឍន៍​ជា​តំបូង​ចំនួន​ ១០០លាន​ដុល្លារ​អាមេរិក​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​នៅក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ពី​បណ្តាញ​លូ​-ប្រឡាយ​ ក្នុង​ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេច​ផ្តល់​ថវិកា​បំរុង​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ​ចំនួន​ ១០០លាន​ដុល្លារ​ជាមុន​សិន​ ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​ព្រះសីហនុ​ ឱ្យ​ក្លាយជា​ទីក្រុង​ល្អ​ និង​ជាទី​ក្រុង​គុ​ជមួយ​សម្រាប់​ទេសចរណ៍​មកលេង​។

លោក​បន្ត​ថា​ រដ្ឋ​ភិបាល​តាមរយៈ​ស្ថាប័ន​ពាក់ព័ន្ធ​បានសម្រេច​អភិវឌ្ឍ​គម្រោង​ជួសជុល​ផ្លូវ​ ២២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​និង​ស្តារ​ប្រព័ន្ធ​លូ​ និង​ប្រឡាយ​នៅក្នុង​ក្រុង​ព្រះ​សី​នុ​ដើម្បី​ដើម​រំដោះ​ទឹកជំនន់​ និង​ត្រៀម​ឱ្យ​ទាន់​កិច្ចប្រជុំ​កំពូល​អា​ស៊ានៅ​ក្នុង​ឆ្នាំ​ ២០២២​ ខាងមុខ​ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​បន្ត​ថា​ សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ខ្វក់​នៅក្នុង​ក្រុង​ រដ្ឋាភិបាល​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន​ដើម្បី​ទទួល​បាន​ជំនួយឥត​សំណង​ដើម្បី​យក​មក​កសាង​អាង​ចំរោះ​ទឹក​ខ្វក់​ដែល​ត្រូវការ​ថវិការ​យ៉ាងច្រើន​ ក្នុង​ការ​យក​ចំណាយ​លើ​ការ​កប់​លូ​មេ​ និង​លូ​ខ្នែៗ​ប្រវែង​ ៤០​ គីឡូម៉ែត្រ​បន្ថែម​ទៀត​ ដោយ​តភ្ជាប់​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ និង​ទៅ​អគារ​ ដែល​ធ្វើ​ទៅតាម​ជំ​ហាន​មួយ​ៗ។

តាមរយៈ​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០នៃ​ផែនការ​រៀបចំ​ដែនដី​ រាជរដ្ឋាភិបាល​បាន​កំណត់​ យក​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ខណៈ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ កំពុង​មានសន្ទុះ​ខ្លាំង​ផ្នែក​វិនិយោគ​ និង​ទេសចរណ៍​ ជាពិសេស​ ហេ​ដ្ឋា​រចន​សម្ព័ន្ធ​ដឹកជញ្ជូន​។

ក្នុង​គម្រោង​ផែនការ​រៀបចំ​ដែនដី​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយ​ជា​បណ្តុំ​នៃ​ ទីក្រុង​ទំនើប​ រមណីដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​លោក​ តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ច្រកចេញ​ចូល​អន្តរជាតិ​ និង​មជ្ឈមណ្ឌល​កំសាន្ត​ជាតិ​។

យោង​តាម​ផែនការ​រៀបចំ​ដែនដី​ឆ្នាំ២០៣០ដដែល​បន្ថែម​ថា​ ខេត្ត​ព្រះសីហនុ​ ក៏​នឹង​អភិវឌ្ឍ​ទៅជា​មជ្ឈ​មណ្ឌល​ភស្តុ​រភារ​កម្ម​ជាតិ​ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​ពិភពលោក​ និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​ជាមួយនឹង​ការរស់នៅ​ល្អ​ប្រសើរ​។

គោលបំណង​នៃ​ការអភិវឌ្ឍន៍​នេះ​ គឺ​ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទីតាំង​ភូមិ​សាស្រ្ត​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ក្របខណ្ឌ​ជាតិ​ និង​អន្តរជាតិ​ និង​គោលនយោបាយ​តាម​វិស័យ​សំ​ខាន់​ៗរបស់​រាជរដ្ឋាភិបាល​។

ផែនការ​រៀបចំ​ដែនដី​ បញ្ជាក់​ថា​ ដោយ​មើលឃើញ​ថា​សក្តា​នុ​ពល​តំបន់ឆ្នេរ​សមុទ្រ​មាន​សារៈសំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​កែ​លម្អ​ និង​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដែល​ជា​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយគត់​របស់​ប្រទេស​កម្ពុជា​ និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​កងកេង​ ខេត្ត​ព្រះសីហនុ​ ឲ្យ​ក្លាយទៅជា​ច្រកចេញ​ចូល​អន្តរជាតិ​ដ៏​ទំនើប​ និង​មានប្រសិទ្ធភាព​សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​សកលលោក​។

ខេត្ត​ព្រះសីហនុ​ មាន​លក្ខណៈ​ពិសេស​ជាង​ខេត្ត​ដទៃ​ ក្រៅពី​ទិសដៅ​ទេសចរណ៍​ ដោយសារ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវគោក​ ផ្លូវដែក​ ផ្លូវអាកាស​ និង​ផ្លូវទឹក​ ដែល​ជា​កត្តា​ចម្បង​ទាក់ទាញ​វិនិយោគ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here