ដោយ Donald Lee
ភ្នំពេញៈ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានចេញផ្សាយទិន្នន័យដែលបង្ហាញថា រុស្ស៊ីមានទុនបម្រុងជាមាសដែលតម្លៃដល់ជិត១១០ពាន់លានដុល្លារ។

ដោយ Donald Lee
ភ្នំពេញៈ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានចេញផ្សាយទិន្នន័យដែលបង្ហាញថា រុស្ស៊ីមានទុនបម្រុងជាមាសដែលតម្លៃដល់ជិត១១០ពាន់លានដុល្លារ។

ការកើនឡើងនៃការកាន់កាប់មាសនៅឆ្នាំនេះ ដែលមានរហូតដល់ ៧,៥ពាន់លានដុល្លារក្នុងមួយខែ បានបង្កើនវត្តមានលោហៈដ៏មានតម្លៃនេះ នៅក្នុងទុនបម្រុងងរបស់រុស្ស៊ីដល់ ២០,៧ភាគរយ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ២០០០។
មាសត្រូវបានគេចាត់ទុកថា ជាការវិនិយោគដែលមានសុវត្ថិភាព កំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនិងនយោបាយ។ លោហៈធាតុមានតម្លៃនេះរក្សាតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិ ដែលមិនមានការគាំទ្រនៅជុំវិញពិភពលោក។
ប្រទេសរុស្ស៊ីមានបរិមាណមាសសរុប ២,២១៧តោន បន្ទាប់ពីប្រមូលបានមាសបានជាង ១០៦តោននៅឆ្នាំនេះ។

ធនាគារកណ្តាលនៅជុំវិញពិភពលោក ក៏បាននិងកំពុងទិញមាសក្នុងអត្រាមួយដែលមិនធ្លាប់មាននៅក្នុងទសវត្សរ៍នេះ។
យោងតាមក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា ទុនបម្រុងមាសរបស់ធនាគារកណ្តាលនៅជុំវិញពិភពលោក បានកើនឡើងចំនួន៦៥១.៥តោន ដែលកើនឡើង ៧៤ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន៕