ដោយ Donald Lee
ភ្នំពេញៈ ខណៈភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមានកំដៅយ៉ាងខ្លាំងនៅខែនេះ អ្នកវិភាគសេដ្ឋកិច្ច និងក្រុមហ៊ុនប្រឹក្សាវិនិយោគនៅជុំវិញពិភពលោកបានថ្លែងថា ប្រធានាធិបតីអាមេរិក Donald Trump មិនអាចឈ្នះសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងចិនបានទេ។

-->
ការសិក្សាមួយដោយសាលាធុរកិច្ចអន្តរជាតិអឺរ៉ុប ចិន [China Europe International Business School (CEIBS)] ដែលបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលចិន និងសហគមន៍អឺរ៉ុបបានបញ្ជាក់ក្នុងសប្តាហ៍នេះថា សេដ្ឋកិច្ចអាមេរិក មិនអាចកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនបានទេ ខណៈលោក Trump បានប្រកាសកាលពីខែមុន តាមរយៈបណ្តាញសង្គម Twitter ថា “យើងមិនត្រូវការប្រទេសចិនទេ ហើយនិយាយដោយត្រង់ទៅនឹងមានភាពប្រសើរជាង បើគ្មានពួកគេ(ចិន)”។
សេដ្ឋវិទូនៅក្នុងរបាយការណ៍នៃការសិក្សា បានសរសេរថា “មានតែប្រទេសចិនទេដែលមានសមត្ថភាពបំពេញសេចក្តីត្រូវការ និងតម្រូវការដ៏ច្រើនរបស់អាមេរិក”។
របាយការណ៍របស់ CEIBS បានបន្ថែមថា “សូម្បីតែនៅក្នុងសេណារីយ៉ូដ៏ប្រសើរមួយក៏ដោយ ពិភពលោកនៅតែមិនមានសមត្ថភាពផលិតដូចចិនទេ ដូច្នេះនៅទីបំផុតអាមេរិក នឹងគ្មានជំរើសអ្វីក្រៅពីការបន្តការទិញពីប្រទេសចិន”។
ការសិក្សានេះ បានបន្តរៀបរាប់លម្អិតអំពីភាពស៊ីជម្រៅ នៃការពឹងផ្អែករបស់សេដ្ឋកិច្ចអាមេរិកទៅលើទំនិញចិន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ខ្លួន។
ផលិតផលនាំចូលធំជាងគេពីចិនទៅអាមេរិកគឺទូរស័ព្ទចល័ត។ វិស័យនេះមានទំហំធំធេងណាស់ដែលមានប្រហែល១៣ភាគរយ នៃការនាំចូលសរុបទៅអាមេរិកពីចិន ហើយរកចំណូល បានប្រហែល៧០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការសិក្សា។
ប្រសិនបើអាមេរិកត្រូវកាត់ផ្តាច់ពាណិជ្ជកម្មជាមួយចិន តាមការចង់បានរបស់លោក Trump តើប្រទេសណាមួយនឹងយកកន្លែងចិន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនអាមេរិក? នេះជាសំនូរដែលសេដ្ឋវិទូនៅក្នុងការសិក្សានេះបានលើកឡើង។

សេដ្ឋវិទូបានបញ្ជាក់ថា ទោះបីប្រទេសវៀតណាម ដែលជាក្រុមហ៊ុននាំចេញស្មាតហ្វូនធំជាងគេមួយ ហើយអាមេរិកបានបញ្ចូលគ្នានូវផលិតផលរបស់ខ្លួន ហើយលក់ទៅទីផ្សារអាមេរិកក៏ដោយ ក៏វានៅតែមិនអាចឆើ្លយតបការផលិតស្មាតហ្វូនមកពីចិន ក្នុងការផ្គត់ផ្គង់ដល់អាមេរិកបានដែរ។
ការសិក្សានេះបាននិយាយថា “ប្រទេសដែលមានការចាប់អារម្មណ៍ច្រើន ក្នុងការជំនួសប្រទេសចិន-វៀតណាមបាននាំចេញប្រហែល៣០ពាន់លានដុល្លារ ខណៈអាមេរិកបាននាំចេញនូវផលិតផលដូចគ្នាប្រមាណ៣២ពាន់លានដុល្លារ”។
ការសិក្សាបានបញ្ចប់ថា “វាបង្ហាញថា ទោះបីវៀតណាមបង្វែរការនាំចេញទូរស័ព្ទចល័តទាំងអស់របស់ខ្លួនទៅអាមេរិក ហើយអាមេរិកដកការនាំចេញទាំងអស់របស់ខ្លួនដើម្បីបម្រើទីផ្សារអាមេរិកក្នុងស្រុកក៏ដោយ ក៏វានៅតែមិនអាចជំនួសសមត្ថភាពផលិតរបស់ចិនទាំងស្រុងបានដែរ”។
អ្នកជំនាញវិនិយោគហិរញ្ញវត្ថុ ក៏បានធ្វើការសន្និដ្ឋានស្រដៀងគ្នានេះដែរ។
នៅពេលដែលប្រធានក្រុមហ៊ុន Independent Strategy និងក្រុមអ្នកពិគ្រោះយោបល់អន្តរជាតិត្រូវបានសម្ភាសន៍ នៅទូរទស្សន៍អាមេរិកកាលពីថ្ងៃ អង្គារ ហើយបានសួរថា តើអ្នកណាដែលគិតថា នឹងឈ្នះសង្គ្រាមពាណិជ្ជកម្មអាមេរិក ចិន ចម្លើយរបស់គាត់គឺខ្លី និងខ្លឹម។
លោក David Roch ប្រធានក្រុមហ៊ុន Independent Strategy បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍អាមេរិកថា “ប្រទេសចិននឹងឈ្នះ”។
លោកបានបន្ថែមថា “ចិននឹងមិនទុកចិត្តអាមេរិកម្តងទៀតទេ ហើយប្រទេសនេះនឹងទទួលបានឯករាជ្យបច្ចេកវិទ្យារបស់ខ្លួនក្នុងរយៈពេល៧ឆ្នាំ”។
ជនជាតិចិនកំពុងអភិវឌ្ឍយ៉ាងលឿន នូវឧស្សាហកម្មបន្ទះឈីបកុំព្យួទ័ររបស់ពួកគេដើម្បីទទួលបានសមាសធាតុ ខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ ដែលពឹងផ្អែកលើអ្នកផ្គត់ផ្គង់អាមេរិក។
លើសពីនេះទៀត ចិនបានកំណត់ផលិតកម្មនៅឆ្នាំ២០២៥ ដែលបានកំណត់គោលដៅ នៃការធ្វើឱ្យអេឡិចត្រូនិកពាក់កណ្តាល សម្រេចរបស់ខ្លួនឱ្យបាន៧០ភាគរយនៅឆ្នាំ ២០២៥។
ការសិក្សារបស់ CEIBS បានឱ្យដឹងថា ចិនអាចផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មតាមបែបប្រពៃណីអាមេរិកជាមួយសហភាពអឺរ៉ុប និងណែនាំរដ្ឋាភិបាលចិន ឱ្យពង្រឹងទំនាក់ទំនងកាន់តែរឹងមាំជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប។
វាចាំបាច់សម្រាប់ចិន ដើម្បីកសាងទំនាក់ទំនងកាន់តែរឹងមាំ ជាមួយសហភាពអ៊ឺរ៉ុប ព្រោះថាប្រទេសនេះ ជាជំរើសតែមួយគត់ ដែលអាចសម្រេចបានចំពោះតម្រូវការពីអាមេរិក៕