ដោយ វុត្ថា
ភ្នំពេញ៖ សាធារណៈកូរ៉េ តាមរយៈការិយាល័យ KOICA របស់ខ្លួនប្រចាំបនៅកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ប្រមាណ២០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា បើធៀបជាមួយនៃដៃគូអភិវឌ្ឍន៍ដទៃទៀ សារធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តឈរលំដាប់ទី៤ បន្ទាប់ពីសាធារណៈរដ្ឋប្រជាពិនិត្យចិន ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយមានទំហំប្រហាក់ប្រហែលអូស្រ្តាលី។
-->
លោក RHO Hyunjun ប្រធានតំណាងថ្មីនសការិយាលសហប្រតិបត្តិការអន្តរកូរ៉េ (KOICA) ប្រចាំនៅកម្ពុជាបានឱ្យដឹងក្នុងជំនួបជាមួយ លោកឈៀង យ៉ាណារ៉ាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០១៩ ម្សិលមិញនេះបានបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាំមួយសមាជិកអាស៊ាន ដោយទីភ្នាក់ងារKOICA នឹងប្តេជ្ញាបង្កើនទំហំហិរញ្ញវប្បទានអភិវឌ្ឍន៍ផ្លូវការសម្រាប់ប្រទេសសមាជិកអាំស៊ាន ជាពិសេសប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនឱ្យដល់២០ភាគរយក្នុងឆ្នាំ២០២៣។
លោបន្តថា “KOICA បាននឹងកំពុងអនុវត្ត និងការសិក្សាពិនិត្យសំណើគម្រោងអាទិភាពថ្មី ដែលនឹងកំពុងរៀបចំធ្វើការសិក្សាសមិទ្ធិលទ្ធភាព ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២១”។
លោក ឈៀង យ៉ាណារ៉ា អគ្គនាយកលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្ររបស់រដ្ឋាបាលសាធារណៈកូរ៉េ នាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងបានគាំទ្រដល់ភាគីកូរ៉េ ក្នុងការបន្តសកម្មភាពអនុវត្តម្រោងក្នុងពេលបច្ចុប្បន្ន និងបានគាំទ្រចំពោះការសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងអាទិភាពថ្មីៗ។
លោកក៏បានផ្តល់អនុសាសន៍ដល់ភាគីកូរ៉េ ដើម្បីជាធាតុចូលក្នុងការត្រៀមរៀបចំកំណត់ទិសដៅអាទិភាពថ្មី របស់យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់កម្ពុជា( Country Partnership Strategy for Cambodia) ដែលនឹងត្រូវបញ្ចប់នាពេលខាងមុខ ដើម្បីឆ្លើយតបនឹងបរិការណ៍អភិឌ្ឍន៍ថ្មីរបស់កម្ពុជា ដែលផ្តោតលើអាទិភាពចំបង គឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋាភិបាលកម្ពុជា និង KOICA នឹងប្រារព្ធខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិប្រចាំឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅ នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្របគ្នាជាមួយកិច្ចប្រជុំកំពូលអាស៊ាន -សាធារណរដ្ឋកូរ៉េ (ASEAN-ROK Summit)នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ៕