ដោយ Donald Lee
សឹង្ហបូរីៈ អណ្តូងប្រេងអប្សារានៃតំបន់ប្លុក A នៅដែនសមុទ្ររបស់កម្ពុជា នឹងជួបវិបត្តិ ខណៈក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅសឹង្ហបូរីព្យាយាមស្តារបំណុលជិត ៥០០លានដុល្លារអាមេរិក បន្ទាប់ពីបានប្រកាសជួបបញ្ហាបំណុលកាលពីខែ សីហា។

-->
តំបន់ប្លុក A ត្រូវបានគេរំពឹងថា នឹងផលិតប្រេងឆៅដំបូងនៅកម្ពុជា នៅឆ្នាំក្រោយ ប៉ុន្តែក្រុមអ្នកវិភាគកំពុងចាប់ផ្តើមសង្ស័យថា ក្រុមហ៊ុននេះនឹងឈានដល់គោលដៅរបស់ខ្លួន នៅពេលដែលខ្លួនកំពុងព្យាយាមជាមួយការសងប្រាក់ រាប់រយលានដុល្លារដល់ធនាគារ និងម្ចាស់បំណុលបរទេស។
ក្រុមហ៊ុននេះ បានជាប់គាំងជាបំណុលចំនួន ៤៧៦,៨លានដុល្លារ ហើយបានបញ្ឈប់ការសងប្រាក់កម្ចី និងការប្រាក់ចាប់តាំងពីខែ សីហា។
របាយការណ៍របស់ក្រមហ៊ុន Fitch Solutions Macro Research បានលើកឡើងថា “ផែនការរបស់កម្ពុជា ដើម្បីផលិតប្រេងឆៅដំបូងរបស់ខ្លួននៅឆ្នាំ២០២០ ហាក់ដូចជានឹងទទួលរងផលប៉ះពាល់ដោយឧបសគ្គ បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់ប្រទេសសឹង្ហបូរីបានប្រកាសជួបបញ្ហាបំណុលកាលពីខែ សីហា ចំពេលតម្លៃប្រេងទាប និងផលិតកម្មប្រេង និងឧស្ម័នចុះខ្សោយ”។
ក្រុមហ៊ុន KrisEnergy បានស្នើសុំការការពារពីតុលាការរយៈពេល៦ខែ ពីធនាគារ និងម្ចាស់បំណុល ប៉ុន្តែត្រូវបានបដិសេធនៅឯសវនាការកាលពីថ្ងៃច័ន្ទ។

តុលាការសឹង្ហបូរី បានបដិសេធសំណើរយៈពេល៦ខែ និងបានបញ្ជាឲ្យក្រុមហ៊ុនរៀបចំស្តារបំណុលឡើងវិញក្នុងរយៈពេល៣ខែ៕