ដោយ វុត្ថា
ព្រះសីហនុ៖ រដ្ឋាភិបាលចិនគ្រោងបើកស្ថានកុងស៊ុលនៅក្នុងខេត្តព្រះសីហនុនាពេលខាងមុខ ខណៈមានប្រទេសមួយចំនួនមានស្ថានកុងស៊ុលរបស់ខ្លួនរួចហើយ។

ដោយ វុត្ថា
ព្រះសីហនុ៖ រដ្ឋាភិបាលចិនគ្រោងបើកស្ថានកុងស៊ុលនៅក្នុងខេត្តព្រះសីហនុនាពេលខាងមុខ ខណៈមានប្រទេសមួយចំនួនមានស្ថានកុងស៊ុលរបស់ខ្លួនរួចហើយ។

លោក ឆួយ អៃមីន អគ្គនាយកនៃនាយកដ្ឋានកុងស៊ុលក្រសួងការបរទេសចិន បានឱ្យដឹងនៅក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែកញ្ញាម្សិលមិញនេះថា គោលបំណងរបស់គណៈប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវជនជាតិចិននៅខេត្តព្រះសីហនុ ពិសេសការចង់បើកស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ ដែលមានប្រទេសមួយចំនួនបានបើករួចមកហើយ។
លោកបន្តថា ការបើកស្ថានកុងស៊ុលនៅក្នុងខេត្តព្រះសីហនុនេះ តាមរយៈកិច្ចប្រតិបត្តិការជំរុញការលើកស្ទួយ អភិវឌ្ឍសេដ្ឋកិច្ចកិច្ចធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈល្អប្រសើរ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយ ដោះស្រាយបញ្ហាជនជាតិចិនកន្លងមក ជាពិសេសការបិទល្បែងអនឡាញ មិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ហើយសកម្មភាព បិទបិទល្បែងអនឡាញនេះ មិនប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរនោះទេ ។
លោកបានបញ្ជាក់ថា នៅពេលអនាគត ខេត្តព្រះសីហនុនឹងក្លាយជាតំបន់មួយដែលមានការអភិវឌ្ឍរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ី ។
លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ស្វាគមន៍ប្រតិភូក្រសួងការបរទេសចិន មកធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងបន្តមកក្រុងចចចព្រះសីហនុ ដែលមានអ្នកវិនិយោគចិន វិនិយោគលើវិស័យជាច្រើនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ហើយសកម្មភាពនេះរួម ចំណែកដោះស្រាយការងារជូនយុវជនកម្ពុជាជាង ៩ម៉ឺននាក់ ។
លោកបន្តថា នៅក្រុងព្រះ សីហនុ មានប្រជាពលរដ្ឋចិន ៥០ភាគរយ និងកម្ពុជា ៥០ភាគរយ ម្យ៉ាងទៀតលំហូរអ្នកវិនិយោគគិនចិន និងទេស ចរណ៍ចិនយ៉ាងកំហុគមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យបញ្ឈប់ បិទល្បែងភ្នាល់តាមអនឡាញបញ្ចប់នៅចុងឆ្នាំ២០១៩ ព្រោះវិស័យអនឡាញ មិនមែនប្រកបដោយចីរភាពនោះទេ យើងមានវិស័យជាច្រើនទៀតមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដឹកជញ្ជូន សំណង់ ជាផ្នែកមួយក្នុងការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
អភិបាលខេត្តរូបនេះ ក៏បានសំណូមពរឱ្យក្រសួងការបរទេសចិន ជួយជំរុញ និងការវិនិយោគលើវិស័យសុខាភិបាលសម្រាប់ ខេត្តព្រះសីហនុ ព្រោះបច្ចុប្បន្ននៅពេលឈឺប្រជាពលរដ្ឋកម្ពុជា ក៏ដូចប្រជាជនចិន តែងតែចេញទៅក្រៅប្រទេសព្យាបាលជំងឺ ។
ខេត្តព្រះសីហនុមានវិនិយោគិន ពាណិជ្ជករ អាជីវករ ប្រកបរបររកស៊ីកាន់ តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយ និងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឲ្យខេត្តព្រះ សីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ បានជំរុញ ឱ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សងៗមកធ្វើការងារ និងប្រកបរបរទៅតាមជំនាញ និងសមត្ថភាពដែលខ្លួនមាន ។
បច្ចុប្បន្នអ្នកវិនិយោគ ចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ៕