ដោយ វុត្ថា
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ស្ថានភាពនៃជីវភាពប្រជាជនកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ដោយមនុស្សម្នាក់ៗនឹងមានកំណើនកើនឡើងដល់១.៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩នេះ កើនឡើងពី ១៥៤៨ដុល្លារធៀបនឹងឆ្នាំមុន ចំណែកអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០%។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប បានចេញផ្សាយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានលក្ខណៈវិជ្ជមាន ពីព្រោះគ្មានការងារធ្វើនៅកម្ពុជា ក៏កាន់តែកម្រិតទាបប្រមាណជា០,៣ភាគរយ ខណៈការងារថ្មីៗជាច្រើនទៀត ត្រូវង្កើតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងសណង់។









