បណ្តា​ប្រទេស​ CLMV​ បាន​ព្រមព្រៀង​គ្នា​លើ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ (CLMV​) បាន​ព្រមព្រៀង​លើ​ក្របខ័ណ្ឌ​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​នឹង​ត្រូវ​ដាក់​ជូន​មេដឹកនាំ​របស់​ CLMV​ ដើម្បី​អនុម័ត​នៅ​ឆ្នាំក្រោយ​។ នេះ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រកាស​នៅ​ថ្ងៃពុធ​ នេះ​។

ការប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ CLMV​ លើក​ទី​ ១១​ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​ ៥១​ នៃ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ៥-៨ ខែកញ្ញា​នៅ​ទីក្រុង​បាងកក​។

ក្របខ័ណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​ CLMV​ នឹង​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​ ដើម្បី​អនុម័ត​នៅ​ឯកិច្ចប្រជុំ​កំពូល​ CLMV ​លើក​ទី១០​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំក្រោយ​នៅ​ប្រទេស​ឡាវ​។

ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ផ្តោត​លើ​ធាតុ៣រួមមាន​ ការ​តភ្ជាប់​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ វិធានការ​ដើម្បី​ទាក់ទាញ​កម្មករ​ជំនាញ​ និង​ការ​វិនិយោគ​ក្នុង​វិស័យ​ ដូចជា​ កសិកម្ម​ អាហារ​ និង​ទេសចរណ៍​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ CLMV​ ដែល​ដឹកនាំ​ដោយ​ប្រទេស​កម្ពុជា​ និង​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​ ចូលរួម​ដោយ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ និង​គណៈប្រតិភូ​មក​ពី​ប្រទេស​ CLMV​ ក៏​ ដូចជា​លេខាធិការ​ដ្ឋាន​អាស៊ាន​។

នៅក្នុង​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រី​បាន​ពិភាក្សា​ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ CLMV​ ឆ្នាំ​ ២០១៧​-២០១៨​ និង​ ២០១៩​-២០២០​។

ដោយឡែក​ គម្រោង​ទាំងពីរ​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​ គឺ​ទេសចរណ៍​អេ​ឡិច​ត្រូ​និច​ ដែល​ជា​វិធី​សាស្រ្ត​ច្នៃប្រឌិត​ថ្មី​មួយ​ សម្រាប់​សហគ្រាស​ទេសចរណ៍​ខ្នាត​តូច​ និង​មធ្យម​នៅក្នុង​ប្រទេស​ CLMV​ និង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ស្តី​ពី​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here