UNWTO​ បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ក្រមសីលធម៌​ក្នុង​វិស័យ​ទេសចរណ៍​

0

ដោយ​ វុត្ថា​

រុស្សី​៖ មហា​សន្និ​ចបា​តលើក​ទី២៣​ នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTI​) នៅ​ទីក្រុង​ Saint​ Peterabirg​ ប្រទេស​រុស្ស៊ី​ បាន​ឲ្យដឹង​ថា​ អង្គសន្និបាត​បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ក្រមសីលធម៌​ក្នុង​វិស័យ​ទេសចរណ៍​។

យោង​តាម​ខ្លឹមសារ​របស់​មហា​សន្និ​ចបា​តលើក​ទី២៣​ នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ​(UNWTI​) ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ អនុសញ្ញា​នេះ​ជា​ការ​បម្លែង​ពី​គោលការណ៍​ណែនាំ​ស្ដីពី​ក្រមសីលធម៌​ទេសចរណ៍​ ដែល​បាន​អនុវត្ត​កន្លងមក​ ដើម្បី​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពីរ​ដ្ឋ​ជាស​មា​ជិ​ក អំពី​តួនាទី​មិន​អាច​ខ្វះ​បាន​នៃ​វិស័យ​ទេសចរណ៍​ ក្នុង​ការចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ និង​បរិស្ថាន​ ក៏ដូចជា​ភាព​ថ្កុំថ្កើង​ និង​វិបុលសុខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​។

អនុសញ្ញា​នេះ​ផ្ដោត​លើ​អនុសាសន៍​ផ្ដល់​ជូន​រដ្ឋ​ជាស​មា​ជិ​ក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដូចតទៅ​៖

• ការចូលរួម​ចំណែក​របស់​វិស័យ​ទេស​ចរ​ណ៍​ក្ន្ងការ​លើកកម្ពស់​ការយោគយល់​ ការគោរព​គ្នា​រវាង​ប្រជាពលរដ្ឋ​ និង​សង្គម​ទូទាំង​ពិភពលោក​
• វិស័យ​ទេសចរណ៍​ជា​យាន្ត​ចូលរួម​បំពេញសេចក្ដី​សុខ​សុភមង្គល​របស់​បុ​គ្គ​លម្មា​ក់ៗ​ និង​សហគមន៍​ទាំងមូល​
• វិស័យ​ទេសចរណ៍​ជា​កត្តា​ចូលរួម​ក្នុង​ការសម្រេច​ចីរ​ភា​ពប​រិស្ឋាន
​• វិស័យ​ទេសចរណ៍​ជា​វិស័យ​ប្រើប្រាស់​ធនធាន​វប្បធម៌​ និង​ជា​វិស័យ​ចូលរួម​លើកតម្កើង​វប្បធម៌​
• វិស័យ​ទេសចរណ៍​ជាសកម្ម​ភាព​មានប្រយោជន៍​ដល់​ប្រទេស​ និង​សហគមន៍​ទេសចរណ៍
​• ការទទួលខុសត្រូវ​នៃ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​
• សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​ទេសចរណ៍​
• សេរីភាព​នៃ​ការ​ធ្វើដំណើរ
​• សិទ្ធិ​របស់​បុគ្គលិក​បម្រើការ​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​ ថោង​ រដ្ឋ​សក្តិ​ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ថា​ នៅក្នុង​សន្និបាត​លើក​ទី២៣នេះ​ អង្គការ​ទេសចរណ៍​ពិភពលោក​ បាន​បង្ហាញ​អំពី​កំណើន​ភ្ញៀវ​ទេសចរ​ពិភពលោក​ ក្នុងរយៈពេល៦ខែ​ ដើមឆ្នាំ២០១៩​ ដោយ​ទទួល​បាន​ទេសចរ​ប្រមាណ​ ៦៧១លាន​នាក់​ ក្នុង​កំណើន​ ៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៨​។

លោក​ ថោង​ រដ្ឋ​សក្តិ​ បាន​បន្ត​ថា​ ក្នុងចំណោម​កំណើន​ទេសចរ​ដែល​ពិភពលោក​ទទួល​បាន​នោះ​ រួមមាន​៖ នៅ​តំបន់​មជ្ឈិមបូព៌ា​កើនឡើង​ ៨% នៅ​អាស៊ី​ប៉ាស៊ីហ្វិក​កើនឡើង​ ៦% នៅ​ទ្វីបអឺរ៉ុប​កើនឡើង​ ៤% នៅ​ទ្វីប​អាហ្វ្រិក​កើនឡើង​ ៣% និង​នៅ​ទ្វីបអាមេរិក​កើនឡើង​ ២%។ រី​ឯនៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ តំបន់​អាស៊ីទ​ក្សិណ​ និង​តំបន់​អាស៊ី​បូព៌ា​ ក៏​មានការ​កើនឡើង​ចាប់ពី​ ១-៥% ផង​ដែរ​។

លោក​អគ្គនាយក​បាន​បន្ថែម​ថា​ កំណើន​ទេសចរ​ពិភពលោក​ ៤% នេះ​ គឺ​ស្រប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ ដែល​បាន​ព្យាករណ៍​កាលពី​ឆ្នាំមុន​ ហើយក៏​ជា​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​។

អង្គការ​ទេសចរណ៍​ពិភពលោក​ បាន​បញ្ជាក់​ទៀត​ថា​ កត្តា​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​យ៉ាង​ដូច្នេះ​ ក៏ដោយ​សារ​មានការ​ចូលរួម​ពី​វិស័យ​ពាក់ព័ន្ធ​មួយចំនួន​ ដូចជា​ ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗត្រូវ​បាន​បង្កើត​ឡើង​ ការ​ជួយ​សម្រួល​មធ្យោបាយ​ធ្វើដំណើរ​របស់​ទេសចរ​ ពិសេស​គឺ​ការ​ធ្វើដំណើរ​តាមផ្លូវអាកាស​ គួបផ្សំ​នឹង​ថ្លៃ​សំបុត្រ​ជិះ​យន្តហោះ​ក៏​មាន​ភាពសមរម្យ​ជាង​មុន​ ហើយ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ ក៏​ត្រូវ​បាន​សម្របសម្រួល​ឱ្យ​ភាព​ងាយស្រួល​ជាង​មុន​ផង​ដែរ​។

ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អបអរសាទរ​ចំពោះ​កំណើន​នេះ​ អង្គការ​ទេសចរណ៍​ពិភពលោក​ ក៏​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ដែល​បណ្ដាលមកពី​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​មហាយក្ស​ចិន​ ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ (Brexit​) ព្រមទាំង​បញ្ហា​មួយចំនួន​ដែល​កើត​ចេញពី​បដិវត្ត​ឧស្សាហកម្ម​ ៤.០​ ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here