ដោយ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសប្រាប់ដល់ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអ្នករកស៊ីវិស័យអចលនទ្រព្យកុំឱ្យមានការព្រួយបារម្ភខ្លាំងចំពោះការចេញរបស់ជនជាតិចិនពីប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលចេញបំរាមបិទល្បែងអនឡាញនៅចុងខែសីហា។
យោងតាមសារព័ត៌មានក្នុងស្រុកមួយ ដែលបានស្រងសំដីរបស់លោកឧបានយករដ្ឋមន្ត្រី ជាសុផារ៉ា នៅក្នុងកិច្ចប្រជុំក្រុមការងារទី១៣ “សំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីម្សិលនេះថា កុំឱ្យមានការជឿផ្ដេសផ្តាស់នៃការស្ងាត់នៃជនជាតិចិន ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា អ្នកដែលចាកចេញពីប្រទេសកម្ពុជាគឺពួកអ្នកលេងល្បែងអនឡាញធ្វើព្យុះ ធ្វើភ្លៀងទេ។
-->
លោកឧបយករដ្ឋមន្ត្រី ជាសុផារ៉ា បន្តថា “… ឃើញគេថា ពេលនេះ រាងស្ងាត់បន្តិច! តែកុំទៅជឿស្ងាត់! ឲ្យនឹងនចិត្តបន្តិចទៅ។ អាពួកអនឡាញ ( ចិន ) វាឲ្យកូនចៅវាចេញសិនទេ។ វាបញ្យួសយើងថា បើបិទអនឡាញ! កំពង់សោមស្ងាត់! កុំទៅជឿ”។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា “ឧកញ៉ាៗ ចូលរួមប្រជុំនេះ ទាំងអស់នេះ អត់បានលុយពីអនឡាញទេ! មែនទេ? អីចឹង អ្នកអនឡាញ មុនមានរឿង ថាជារឿងកំប៉ិកកំប៉ុក! ដល់ពេលបិទថា ថារឿងធំ។ ក្នុងផែនការ យកពន្ធ ៧០លានដុល្លារ តែដល់ជាក់ស្តែងបានតែ ៩លាន។ ដល់ពេលបិទ ថាពន្ធបានដល់ ១០០លានដុល្លារ។ ឥឡូវវាស្ងាត់! ស្ងាត់តែប៉ុណ្ណឹង! ឥឡូវសួរថា ផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ … កន្លែងដទៃទៀត គេទៅមិនកើត! បានជាគេមកកម្ពុជានេះ។ អីចឹង បងប្អូនឃើញថា ស្ងាត់! តិចទៅលក់ដីឲ្យគេ! ល្មម! តិចថា មកគិកៗ តាំងទៀត… ទីបំផុត ផលប្រយោជន៍ទាំងតូចទាំងធំ ឧកញ៉ា លីហួរ អត់លី ទៅវិញទៀត!”។
លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឱ្យដឹងដែរថាការចេញរបស់ជនជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពេលរដ្ឋាភិបាលបិទលេងល្បែងអនឡាញ គឺពុំមានប៉ះពាល់វិស័យសេដ្ឋកិច្ចកម្ពុជាឡើយ តែវាអាចប៉ះពល់ដលវិយអចលនទ្រព្យក្នុងរយៈពេលខ្លី ពោលអាច ពី៣ខែ ទៅ ៦ ខែប៉ុណ្ណោះ។
តែយ៉ាងណាក៏ដោយ លោកថា បើមិនមានអ្នកវិនិយោគិនចិន ក៏កម្ពុជាមានភ្ញៀវ ឬអ្នកវិនិយោគផ្សេងៗទៀងដូចជាអ្នកវិនិយោគខ្មែរ និងអឺរ៉ុប់ ដែលពួកគេនៅតែត្រូវការច្រើនលើវិស័យអចលនទ្រព្យនេះ ចំណែកជនជាតិចិនដែលរកស៊ីអនឡាញនៅក្នុងប្រទេសកម្ពុជាភាគច្រើនគឺពុំមានច្បាប់នោះទេ។
លោកប្រធានរូបនេះ ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភចំពោះការចាកចេញរបស់ជនជាតិចិនេះ ដោយខិតខំប្រែងប្រកបមុខរបររបស់ខ្លួនដែលមានបច្ចុប្បន្នទៅបានហើយ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែសីហាបានចេញសេចក្តីណែនាំហាមប្រាមរាល់ការលេងល្បែងតាមអិនធើណេត និងល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលធ្វើឱ្យបជនជាតិចិនរាប់ម៉ឺននាក់កំពុងចាកចេញពីប្រទេសកម្ពុជា៕