ស្ថានភាព​នៅ​ហុងកុង​បាន​និង​កំពុង​ឡើង​កំ​ដៅ​ម្តង​ទៀត

0

​ដោយ​ Donald​ Lee​

ហុងកុង​៖ ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូកច្របល់​នៅ​សប្តាហ៍​នេះ​ ខណៈ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ប៉ះទង្គិច​ជា​មួយ​ប៉ូលី​សនៅ​ឯអគា​រប៉ូ​លីស​ និង​អាគារ​រដ្ឋាភិបាល​។

មនុស្ស​រាប់ពាន់​នាក់​មិន​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ហាមឃាត់​ការ​តវ៉ា​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ហុងកុង​។

ការ​តវ៉ា​រយៈពេល​ ១៥​ សប្តាហ៍​នេះ​បាន​ផ្ទុះឡើង​ជា​អំ​ពើ​ហឹង្សា​ម្តង​ទៀត​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ សៅរ៍​ និង​បាន​កើន​កំ​ដៅ​កាន់​ខ្លាំង​នៅ​ថ្ងៃ​ អាទិត្យ​ ដោយ​បា​ប៉ះទង្គិច​ជា​មួយ​ប៉ូលី​សដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ និង​កាំភ្លើង​បាញ់​ទឹក​ដើម្បី​បង្អាក់​ការ​តវ៉ា​។

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថាន​កុងស៊ុល​អាមេរិក​ និង​អង់គ្លេស​ដោយ​គ្រវីទង់ជាតិ​អាមេរិក​ និង​អង់គ្លេស​ដើម្បី​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​ធ្វើអន្តរាគមន៍​ក្នុង​ស្ថានការណ៍​នៅ​ទីក្រុង​នេះ​។

សភា​អាមេរិក​បាន​ដាក់ចេញ​នូវ​ច្បាប់​គាំទ្រ​ដល់​ក្រុម​បាតុករ​ហុងកុង​ដែលគេ​ហៅថា​ សិទ្ធិមនុស្ស​ហុងកុង​ និង​ច្បាប់​ប្រជាធិបតេយ្យ​ឆ្នាំ​ ២០១៩​”។

អ្នកនយោបាយ​អាមេរិក​ជាច្រើន​បាន​សម្តែង​ការ​គាំទ្រ​នៅ​ឯបាតុកម្ម​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។សមាជិកព្រឹទ្ធសភា​អាមេរិក​លោក​ Marco​ Rubio​ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ “អាមេរិក​ត្រូវតែ​យកចិត្ត​ទុកដាក់​ចំពោះ​ចិន​ថា​ ការ​ជ្រៀតជ្រែក​របស់​ខ្លួន​នៅក្នុង​កិច្ចការ​ហុងកុង​នឹង​មានផល​វិបាក​”។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​ទាំង​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ និង​គម្រាម​កំហែង​ដល់ទី​ក្រុង​ហុងកុង​ ពស្រប​ពេល​ជិតដល់​ខួប​លើក​ទី​ ៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here