ដោយ Donald Lee
សហរដ្ឋអាមេរិកៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានទទួលស្គាល់យ៉ាងឆាប់រហ័សនូវជំហរថ្មីរបស់អាមេរិក ក្នុងនាមជាអ្នកផលិតថាមពលធំជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ធ្វើឱ្យខូចខាតដល់ទីតាំងផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត។
លោក Donald J. Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter នាព្រឹកថ្ងៃទី១៧ កញ្ញានេះថា “ដោយសារតែយើងធ្វើបានយ៉ាងល្អ ជាមួយថាមពលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងគឺជាអ្នកនាំលក់ចេញថាមពលសុទ្ធ ហើយឥឡូវនេះ ជាអ្នកផលិតថាមពលលេខមួយនៅលើពិភពលោក”។
-->
ការកោតសរសើរនេះ ធ្វើឱ្យអ្នកវិភាគមួយចំនួនច្រឡំ ខណៈអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តសំខាន់នៅមជ្ឈឹមបូព៌ា និងជាប្រភពចម្បងមួយនៃប្រេងឆៅនៅលើពិភពលោក។ អារ៉ាប់ប៊ីសាអូឌីត ដឹកជញ្ជូនច្រើនជាង៧លានបារ៉ែលក្នុងមួយថ្ងៃក្នុងមួយថ្ងៃ និងចូលរួមចំណែក៥ភាគរយ នៃផលិតកម្មប្រេងប្រចាំថ្ងៃរបស់ពិភពលោក។ នេះបើយោងតាមទិន្ន ន័យផ្លូវការរបស់រដ្ឋាភិបាល។
បន្ទាប់ពីការវាយប្រហារ តម្លៃប្រេងឡើងដល់២០ភាគរយ ដោយមានតម្លៃជិត៧០ ដុល្លារក្នុងមួយបារ៉ែល។
លោក Trump បានបន្ថែម “យើងមិនត្រូវការប្រេង និងឧស្ម័នមជ្ឈឹមបូព៌ាទេ តាមពិតមានកប៉ាល់មួយចំនួននៅទីនោះ ប៉ុន្តែនឹងជួយសម្ព័ន្ធមិត្តរបស់យើង!”។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះ បានផ្តួលរំលំរោងចក្រកែច្នៃប្រេងធំបំផុតរបស់ពិភពលោក ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Aramco៕