ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា រដ្ឋាភិបាលអាមេរិក និងជប៉ុន នឹងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។
លោក Trump បានផ្ញើលិខិតមួយទៅកាន់សភាអាមេរិកដោយបញ្ជាក់ថា ប្រទេសទាំងពីរបានឈានដល់“ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង” ហើយនឹងបញ្ចប់កិច្ចព្រមព្រៀងនេះនៅរយៈពេលប៉ុន្មានសប្តាហ៍ក្រោយ។
-->
នៅក្នុងលិខិតរបស់លោក Donald Trump បានសរសេរថា “ខ្ញុំរីករាយដែលបានរាយការណ៍ថា រដ្ឋបាលរបស់ខ្ញុំបានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មដំបូងទាក់ទងនឹងរបាំងពន្ធគយ (កិច្ចព្រមព្រៀង) ជាមួយជប៉ុន ហើយខ្ញុំមានបំណងចុះកិច្ចព្រមព្រៀងនេះនៅសប្តាហ៍ខាងមុខនេះ”។
លោក Trump បានដាក់សម្ពាធដល់ជប៉ុន ឱ្យមានតុល្យភាពឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងជប៉ុន ដែលបានកើនឡើងដល់៦៧ពាន់លានដុល្លារ ដែលភាគច្រើនគឺជប៉ុនធ្វើការនាំចេញរថយន្តរបស់ខ្លួនទៅកាន់អាមេរិក៕