ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ រយ:ពេលប្រាំឆ្ នាំ(២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) តើអ្វីជាផែនការនោះ និងអ្វីជាការវិនិយោគបីឆ្នាំរំកិល?។
យោងតាមឯកសាររបស់រដ្ឋាភិបាលបានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២០-២០២២)ត្រូវបានរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្តតាំងពីឆ្នាំ២០០៩មក។
ម្យ៉ាងទៀតផែនការនេះ ត្រូវបានរៀបចំឡើងដោយមានការគិតគូរ ដល់កត្តាចម្បង និងស្ថានភាពជាក់ស្តែងនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលនៃកម្ពុជា ដែលជាគោលនយោបាយមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៏ជាតិ។
ការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺពិតជាបានផ្ដល់នូវផលប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធី ជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិរយៈ ពេល១០ឆ្នាំ ២០១០-២០១៩។
ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជា ត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀប ចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។
ហេតុនេះដើម្បីធានាឲ្យការរៀបចំផែនការ អភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រព្រឹត្តទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឲ្យត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែក គោលនយោបាយសម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល៕