ចំណេះដឹង​! តើ​អ្វី​ជា​ផែនការ​អភិវឌ្ឍន៍​រយៈពេល៥ឆ្នាំ​ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​ រយ:ពេល​ប្រាំ​ឆ្ នាំ​(២០២០​-២០២៤​) និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ​(២០២០​-២០២២​) តើ​អ្វី​ជា​ផែនការ​នោះ​ និង​អ្វី​ជា​ការ​វិនិយោគ​បី​ឆ្នាំ​រំកិល​?។

យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា​ ផែនការ​អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ ​(២០២០​-២០២៤​) និង​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល​ (២០២០​-២០២២​)ត្រូវ​បាន​រៀបចំ​កសាង​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ​ បន្ទាប់ពី​ការបោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​តាំងពី​ឆ្នាំ២០០៩មក​។

ម្យ៉ាងទៀត​ផែនការ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​គិតគូរ​ ដល់ក​ត្តា​ចម្បង​ និង​ស្ថានភាព​ជាក់ស្តែង​នៃ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់ក្រ​សួង​ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ ដែល​ជាគោល​នយោបាយ​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​ សម្រាប់​ការអនុវត្ត​គោលនយោបាយ​ ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធ​ សាស្ត្រ​អភិវឌ្ឍ​ន៏​ជាតិ​។

ការអនុវត្ត​គម្រោង​ និង​ផែនការ​សកម្មភាព​នេះ​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​នៅក្នុង​ខេត្ត​ ឲ្យ​មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ គឺ​ពិតជា​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​ យ៉ាង​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ស្របតាម​ទិសដៅ​នៃ​កម្មវិធី​ ជាតិ​សម្រាប់​ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈ​ ពេល១០ឆ្នាំ​ ២០១០​-២០១៩​។

ផែនការ​អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ​ ជាឯក​សារ​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​សារៈសំខាន់​ ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​ ត្រីវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ និង​ជា​មូលដ្ឋាន​គោល​ដ៏​ចម្បង​សម្រាប់​រៀប​ ចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​។

​ហេតុនេះ​ដើម្បី​ធានា​ឲ្យ​ការរៀបចំ​ផែនការ​ អភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ប្រព្រឹត្តទៅ​បាន​ទាន់ពេល​វេលា​ ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ និង​គោលការណ៍​ណែនាំ​ គឺ​ទាមទារ​ឲ្យ​ត្រូវ​ត្រៀម​រៀបចំ​ជាមុន​រួចជាស្រេច​ ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា​ អនុម័ត​នូវ​ប្រតិទិន​ការងារ​ និង​សេចក្ដីណែនាំ​ផ្នែក​ គោលនយោបាយ​សម្រាប់​ដំណើរការ​រៀបចំផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here