ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងការចរចាបន្តសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជាឆ្នាំ២០២០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ ភាគីសហជីពដែលតំណាងឱ្យកម្មករ បានស្នើសុំតួលេខ១៩៥ដុល្លារក្នុង១ខែ ខណៈដែលនិយោជកសុំត្រឹម១៨៦ដុល្លារ ហើយរាជរដ្ឋាភិបាលស្នើ១៨៧ដុល្លារ។
លោក ហេង សួរ តំណាងភាគីរដ្ឋាភិបាលឱ្យដឹងថាភាគីនីមួយៗនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាសនូវគោលជំហរចុងក្រោយរៀងខ្លួន ដែលក្នុងនោះភាគីតំណាងនិយោជកបានស្នើសុំតួលេខ ១៨៦ដុល្លារអាមេរិក រីឯភាគីតំណាងកម្មករនិយោជិត បានស្នើសុំតួលេខ ១៩៥ដុល្លារអាមេរិកនិង ភាគីរាជរដ្ឋាភិបាលបានដាក់តួលេខ ១៨៧ដុល្លារអាមេរិក ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២០»។






