ដោយ Donald Lee
ភ្នំពេញ៖ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកអាចនឹងទទួលរងនូវកំណើនទាបក្នុងរយៈពេលវែង ប្រសិនបើប្រទេសនានាបន្តគោលនយោបាយគាំពារនិយម និងអូសបន្លាយសង្គ្រាមពាណិជ្ជកម្ម។
អង្គការ OECD បាននិយាយថា សេដ្ឋកិច្ចពិភពលោកនឹងទទួលរងនូវអត្រាកំណើនទាបបំផុតរបស់ខ្លួនចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩ ដែលបានធ្វើឱ្យរញ្ជួយពិភពលោក។
-->
អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះបានបន្ទាបកំណើន GDP ពិភពលោក ០,៣ ភាគរយដែលស្មើនឹងកំណើន ២,៩ ភាគរយសម្រាប់ឆ្នាំ ២០១៩។ នៅឆ្នាំ GDP នៅឆ្នាំ ២០២០ ក៏ថយចុះ ០,៤ ភាគរយដែលស្មើនឹងកំណើន ៣ ភាគរយផងដែរ។រ
បាយការណ៍អង្គការ OECD បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បាននិងកំពុងទាញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះ ដោយសារតែភាពមិនប្រាកដប្រជា។
លោកស្រី Laurence Boone ប្រធានសេដ្ឋវិទូនៃអង្គការ OECD បានប្រាប់សារព័ត៌មានរ៉យទ័រថា “អ្វីដែលមើលទៅដូចជាភាពតានតឹងពាណិជ្ជកម្មបណ្តោះអាសន្នកំពុងប្រែក្លាយជាស្ថានភាពពាណិជ្ជកម្មដែលមានភាពវឹកវរយូរអង្វែង”។
លោកស្រីបានបន្ថែមថា “បទបញ្ជាពិភពលោកដែលធ្វើពាណិជ្ជកម្មស្របច្បាប់បានបាត់បងផុតទៅហើយ ហើយយើងកំពុងស្ថិតក្នុងយុគសម័យថ្មីនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលមិនសូវប្រាកដប្រជា”៕