ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Ethan Allen ដែលជាក្រុមហ៊ុនរចនាផ្នែកខាងក្នុងឈានមុខគេមកពីអាមេរិកបានពង្រីកខ្លួនចូលមកកម្ពុជា។

ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Ethan Allen ដែលជាក្រុមហ៊ុនរចនាផ្នែកខាងក្នុងឈានមុខគេមកពីអាមេរិកបានពង្រីកខ្លួនចូលមកកម្ពុជា។

លោក Farooq Kathwari ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ethan Allen បានឱ្យដឹងថា ពួកគេចង់បង្ហាញផលិតផលរបស់ពួកគេទៅកាន់មនុស្សជាច្រើន មិនត្រឹមតែនៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតំបន់ផ្សេងទៀតនៃពិភពលោកផងដែរ។
លោកបានថ្លែងថា “ការតំរែតំរង់បណ្តាញលក់រាយរបស់យើងត្រូវបានធ្វើឡើងដោយមានគោលបំណងសំខាន់ពីរគឺពង្រីកដល់អតិថិជនអោយកាន់តែច្រើន ផ្តល់ឱកាសដល់ពួកគេក្នុងការសហការជាមួយអ្នករចនាផ្ទៃខាងក្នុងរបស់យើង និងដើម្បីបង្ហាញពីសិល្បៈហត្ថកម្មជំនាញ និងគុណភាពចម្រុះរបស់យើងដែលមិនគួរឱ្យជឿ និងវាជាសសរស្តម្ភដែលកំណត់អ្វីដែលក្រុមហ៊ុនមាន”។
ក្រៅពីប្រទេសកម្ពុជា ក្រុមហ៊ុន Ethan Allen ក៏បានបើកមជ្ឈមណ្ឌលរចនាថ្មីៗនេះនៅតៃវ៉ាន់ និងអាហ្សែបែហ្សង់។ក្រុមហ៊ុន Ethan Allen ដែលប្រតិបត្តិការហាងជាង ៣០០ នៅអាមេរិក និងនៅបរទេស ផលិត និងលក់គ្រឿងសង្ហារឹម និងគ្រឿងតុបតែងក្នុងផ្ទះជាច្រើនប្រភេទ។
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣២ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនរចនាផ្នែកខាងក្នុងចាស់ជាងគេ និងចំណាស់ជាងគេបំផុតនៅលើពិភពលោក។
ក្រុមហ៊ុន Ethan Allen ដែលមជ្ឈមណ្ឌលរចនាមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញអាចស្វែងរកទីផ្សារត្រៀម និងពង្រីកនៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការចាប់អារម្មណ៍ និងតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ផលិតផល និងសេវាកម្មរចនាផ្ទៃខាងក្នុងដែលមានគុណភាពដែលជំរុញដោយវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើន៕